
សារព័ត៌មាន Financial Times កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកញ្ញា) បានរាយការណ៍ថា ប្រធានអង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យទីក្រុងប៉េកាំងផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពដើមនៃជំងឺកូវីដ-១៩ ហើយត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនក្រុមទី២ ដើម្បីទៅស៊ើបអង្កេតពីបញ្ហានេះ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសារព័ត៌មាននេះថា៖ «យើងកំពុងជំរុញឲ្យប្រទេសចិនផ្តល់ព័ត៌មានពេញលេញ ហើយយើងកំពុងស្នើឲ្យប្រទេសនានាលើកឡើងពីបញ្ហានេះ អំឡុងកិច្ចប្រជុំទ្វេភាគីរបស់ពួកគេ ដើម្បីជំរុញឲ្យទីក្រុងប៉េកាំងចូលរួមសហការ»។
ការអត្ថាធិប្បាយរបស់ប្រធានអង្គការសុខភាពពិភពលោកនេះ បានកើតមានឡើងនៅពេលដែលអាជ្ញាធរសុខាភិបាល និងក្រុមហ៊ុនឱសថនៅទូទាំងពិភពលោក បាន និងកំពុងប្រណាំងប្រជែងគ្នា ក្នុងការធ្វើបច្ចុប្បន្នភាពវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីរបស់ជំងឺកូវីដ-១៩ ដែលកំពុងតែលេចរូបរាងឡើង។
លោក Ghebreyesus បានជំរុញប្រទេសចិនជាយូរមកហើយឲ្យចែករំលែកព័ត៌មានរបស់ខ្លួនអំពីប្រភពដើមនៃជំងឺកូវីដ-១៩ ដោយនិយាយថា រហូតដល់ជំងឺនោះបានកើតឡើង ការសន្និដ្ឋានទាំងអស់ នៅតែស្ថិតក្នុងការពិភាក្សារ៕