សម្តេច​តេ​ជោ ​ផ្តល់​ផ្ទះ​ ១៧៣​ខ្នង ដល់​អតីត​យុទ្ធជន​ក្នុង​ខេត្តកំពង់ធំ​

2021/04/27 09:59:58 am        28

​កំពង់ធំ​៖ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ផ្តល់​ផ្ទះ​ដល់​អតីតយុទ្ធជន​ក្នុង​ខេត្ត​កំពង់ធំ ចំនួន ​១៧៣​ខ្នង តាមរយៈ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ​។​

​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​ប្រគល់​ផ្ទះ​ខ្នង​ទី​១៧៣ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ជូន​អតីតយុទ្ធជន នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

លោក​ឧត្ដមសេនីយ៍​ទោ​បញ្ជាក់​ថា អតីតយុទ្ធជន​ទទួល​បាន​ផ្ទះ​ថ្មី​ឈ្មោះ ឈួន ម៉ន អាយុ ៦៣​ឆ្នាំ បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នៅ​ឆ្នាំ​១៩៨៣ នៅ​អង្គភាព កងពល​លេខ​៥​ចាស់ បាន​ត្រូវរបួស​ពិការ នៅ​ខែមេសា​១៩៩៨ នៅ​សមរភូមិ​អន្លង់វែង បច្ចុប្បន្ន​ប្រកបមុខរបរ​ធ្វើស្រែ និង​មាន​កូន​ក្នុងបន្ទុក​ចំនួន​៤​នាក់ មាន​ដី​លំនៅដ្ឋាន តែ​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​សមរម្យ​។

ចំពោះ មុខ​នេះ ការយកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ តាមរយៈ​សមាគម​​អតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ផ្តល់​ផ្ទះ​ថ្មី​មួយ​ខ្នង​ទំហំ ៤​ម​x៦​ម ធ្វើ​អំពី​ឆ្អឹង​ដែក ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី ជញ្ជាំង​ស្មា​ត​ប៊​ត និង​រនាប​ក្តារ ជណ្តើរ​កាច់ សង់​ខ្ពស់​ផុតពី​ដី​។​

ក្នុងឱកាស​នោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ទាំងទ្វេ តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​បងប្អូន​អតីតយុទ្ធជន នៅ​គ្រប់​ទីកន្លែង និង​បាន​លើកឡើងថា ទាំងនេះ​ជា​ការ​ដឹងគុណ​ដ៏​ធំធេង​ ដល់​អតីតយុទ្ធជន​ក្នុងការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់​របស់​បងប្អូន​ដែល​បាន​ចូលរួមចំណែក​ជាមួយ​សម្តេច ​ក្នុង​បុព្វហេតុ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។ ហើយ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ សម្តេច​នឹង​តម្លើង​ប្រាក់បៀវត្សរ៍​បន្ថែម​ជូន​ដល់​អតីត​យុទ្ធជន ដែល​ចូលនិវត្តន៍​មុនៗ​ឲ្យ​បានទទួល​ប្រាក់ខែ​ប្រហាក់ប្រហែល​និង​អតីតយុទ្ធជន​ដែល​ទើប​ចូលនិវត្តន៍​ផងដែរ​។

​ទន្ទឹម​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​នាំយក​នូវ​អំណោយ​គ្រឿងឧបភោគ​បរិភោគ​រប​ស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក​ផ្តល់ជូន​បន្ថែម​រួមមាន​÷ អង្ករ ចំនួន ៥០ គ​.​ក្រ , មី​ចំនួន ០២​កេស ,​ទឹកបរិសុទ្ធ ចំនួន ០២​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​ចំនួន ០២ យួរ មុង​ជ្រលក់​ថ្នាំ​ចំនួន​មួយ និង​ថវិកា​មួយចំនួន​ផងដែរ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm