សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងដោះដូរអ្នកទោស បន្ទាប់ពីលែងផ្អឹបទុកទឹកប្រាក់ ៦ពាន់លានដុល្លារ

2023/09/19 12:23:28 am        127

ប្រភពមួយបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងថា មូលនិធិរបស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានបង្កកចំនួន ៦ពាន់លានដុល្លារ ត្រូវបានផ្ទេរទៅគណនីធនាគារនៅក្នុងប្រទេសកាតាហើយ ដោយដំណឹងនេះ បង្កឲ្យមានការរៀបចំយ៉ាងប្រុងប្រយ័ត្ន នៅថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) នេះ ក្នុងការផ្លាស់ប្ដូរអ្នកជាប់ឃុំចំនួន ៥នាក់ដូចគ្នា រវាងគូអារិដ៏ធំទាំង២។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បាននិយាយថា មូលនិធិដែលត្រូវផ្អឹបទុក នៅប្រទេសកូរ៉េខាងត្បូង នឹងស្ថិតនៅក្នុងកម្មសិទ្ធិរបស់អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ ដូច្នេះកិច្ចព្រមព្រៀងដែលសម្របសម្រួល ដោយប្រទេសកាតា អំឡុងកិច្ចចរចាជាច្រើនខែ អាចដំណើរការទៅមុខបាន។ តែពាក់ព័ន្ធនឹងករណីនេះ មិនទាន់មានការអត្ថាធិប្បាយជាសាធារណៈភ្លាមៗរបស់សហរដ្ឋអាមេរិកទេ។

យ៉ាងណាក្ដី នៅក្រោមកិច្ចព្រមព្រៀងនេះ ជនជាតិអាមេរិកចំនួន ៥នាក់ ដែលមានសញ្ជាតិ២ ត្រូវបានគេរំពឹងថា នឹងចាកចេញពីទីក្រុងតេអេរ៉ង់ ហើយឆ្ពោះទៅកាន់រដ្ឋធានីដូហារបស់ប្រទេសកាតា បន្ទាប់មកហោះហើរពីទីនោះទៅកាន់សហរដ្ឋអាមេរិកតែម្ដង។

ជាថ្នូរមមកវិញ នឹងមានការដោះលែងជនជាតិអ៊ីរ៉ង់ ៥នាក់ ដែលត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ក្នុងចំណោមទាំង ៥នាក់នោះ ២នាក់នឹងត្រឡប់ទៅអ៊ីរ៉ង់វិញ ខណៈដែល ២នាក់នឹងបន្តស្នាក់នៅសហរដ្ឋអាមេរិកតាមការស្នើសុំរបស់ពួកគេ ហើយអ្នកជាប់ឃុំម្នាក់ទៀតនឹងរួមរស់ជាមួយគ្រួសាររបស់ខ្លួន នៅក្នុងប្រទេសទី៣។

កិច្ចព្រមព្រៀង ដែលត្រូវបានប្រកាសជាសាធារណៈលើកដំបូង កាលពីថ្ងៃទី១០ ខែសីហា នឹងជួយសម្រាលភាពមិនចុះសម្រុងបានខ្លះៗ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បើទោះបីជាភាគីទាំង២ នៅតែមានការខ្វែងគំនិតយ៉ាងខ្លាំងក្លា ជុំវិញបញ្ហាជាច្រើន រាប់ចាប់ពីមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងឥទ្ធិពលរបស់ប្រទេសនេះ នៅជុំវិញតំបន់ រហូតដល់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងវត្តមានយោធាអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm