ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande របស់ចិន ធ្លាក់ចុះ ២៥ភាគរយ បន្ទាប់ពីមានការចាប់ខ្លួនបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិ

2023/09/19 01:25:40 am        163

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande Group របស់ប្រទេសចិន ដែលកំពុងជួបបញ្ហា ធ្លាក់ចុះ ២៥ភាគរយ ក្នុងពេលដែលទីផ្សារបានបើកការជួញដូរក្នុងទីក្រុងហុងកុង នៅថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) នេះ បន្ទាប់ពីមានការចាប់ខ្លួនបុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុន ដែលកំពុងរួបរឹតដោយបំណុលយ៉ាងច្រើន ក្នុងប្រទេសចិនមួយនេះ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះដល់ ០,៤៧ដុល្លារហុងកុង (ប្រមាណជា ០,០៦០ដុល្លារអាមេរិក) ក្នុងការជួញដូរ នាពេលព្រឹក ដែលជាតម្លៃទាបបំផុត ក្នុងរយៈពេល ២សប្តាហ៍។ សម្រាប់ការធ្លាក់ចុះនេះ បើគេគិតត្រឹមម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក គឺធ្លាក់ចុះ ១១ភាគរយ ដោយធ្លាក់ចុះ ០,៩ភាគរយ នៅក្នុងសន្ទស្សន៍របស់ក្រុមហ៊ុនអចលនទ្រព្យ Hang Seng។

ការធ្លាក់ចុះនេះកើតឡើង ២ថ្ងៃបន្ទាប់ពីនគរបាលនៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកជាច្រើនរូបនៃក្រុមហ៊ុនបុត្រសម្ព័ន្ធហិរញ្ញវត្ថុ Evergrande គឺ Evergrande Wealth Management ត្រូវបានចាប់ខ្លួន។

អាជ្ញាធរមិនបានបញ្ជាក់ចំនួនបុគ្គលិក ឬការចោទប្រកាន់អ្វីលើពួកគេនោះទេ ខណៈសេចក្តីថ្លែងការណ៍បានអំពាវនាវឲ្យសាធារណជនរាយការណ៍ករណីណាមួយនៃការសង្ស័យថា មានការក្លែងបន្លំ។

សូមបញ្ជាក់ថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក ដោយមានបំណុលប៉ាន់ស្មានចំនួន ៣២៨ពាន់លានដុល្លារអាមេរិក កាលពីចុងខែមិថុនា បានជាចំណុចសំខាន់នៃវិបត្តិទីផ្សារ ដែលកាន់តែអាក្រក់ទៅៗរបស់ប្រទេសចិន ដោយធ្វើឲ្យកង្វល់នៃការរីករាលដាលជាសកលមានកាន់តែខ្លាំងឡើង៕

អត្ថបទដែលទាក់ទង

ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
2026/08/16 04:18:46 pm        444
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm        434
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
2026/08/16 04:06:53 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ

2026/08/16 05:09:09 pm
​ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
2026/08/16 04:32:02 pm
​ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
2026/08/16 04:18:46 pm
​បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
2026/08/16 04:14:26 pm
​ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/16 03:44:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 11:05:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm