អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរារាំង ការនាំចូលអាហារសមុទ្រពីក្រុមហ៊ុនចិនតាមទូកទាំងអស់ ដែលអាជ្ញាធរនិយាយថា សមាជិកនាវិកត្រូវបានបង្ខំដើម្បីធ្វើការក្នុងលក្ខខណ្ឌដូចជាទាសករ។
មន្ត្រីគយ និងមន្ត្រីព្រំដែននិយាយថា នឹងផ្អាកការនាំចូលណាមួយដែលជាប់ទាក់ទងទៅនឹងទូកចំនួនជាង ៣០គ្រឿងធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Dalian Ocean Fishing ស្ថិតក្រោមច្បាប់សហរដ្ឋអាមេរិក ដែលហាមឃាត់ទំនិញសង្ស័យផលិតដោយពលកម្មដោយបង្ខំ។ មន្ត្រីបានរកឃើញប្រតិបត្តិការរបស់ក្រុមហ៊ុន Dalian មានការបង្ខំឲ្យធ្វើការ ដែលបំពានលើអង្គការពលកម្មអន្តរជាតិ។ ទាំងក្រសួងការបរទេស និងក្រសួងការងារចងក្រងឯកសារលក្ខខណ្ឌបំពាន ក្នុងឧស្សាហកម្មនេសាទរបស់ប្រទេសចិន ជាកន្លែងដែលនាចឹកបរទេសភាគច្រើនធ្វើការពី ១៨ម៉ោងទៅ ២២ម៉ោងក្នុងមួយថ្ងៃក្រោមលក្ខខណ្ឌអាក្រក់បំផុត។
ការប្រកាសកាលពីថ្ងៃសុក្រធ្វើឡើងជាលើកដំបូង ដែលរារាំងការនាំចូលពីទូកនេសាទទាំងអស់របស់ក្រុមហ៊ុន Dalian។ មន្ត្រីនិយាយថា វាជាការព្រួយបារម្ភអន្តរជាតិ ដែលបណ្ដាប្រទេសជាច្រើនគិតក្នុងវិធីដូចគ្នាដែលយើងធ្វើ ហើយយើងនឹងលុបបំបាត់ភាពជាទាសករក្នុងការបង្ខំឲ្យធ្វើការ៕
អត្ថបទ៖ ប៊ុនថន