[BREAKING NEWS] អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ ស៊ីន មានសិទ្ធិនៅក្រៅឃុំក្នុងខែកុម្ភៈ

2023/09/19 01:46:40 am        163

[BREAKING NEWS] អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងពេលឆាប់ៗ គឺនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីរូបលោក ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ហើយដែលត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំ បន្ទាប់ពីលោកវិលត្រឡប់ចូលប្រទេសវិញ ក្រោយពីបាននិរទេសខ្លួនទៅក្រៅប្រទេស ១៥ឆ្នាំមកនោះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូបពីមន្ទីរកែប្រែ ដែលបាននិយាយ នៅថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) នេះ។

អ្នកនយោបាយដ៏លេចធ្លោជាងគេរបស់ប្រទេសថៃរូបនេះ បានវិលត្រឡប់មកកាន់មាតុប្រទេសដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីខែមុន ពោលគឺរយៈពេល ១៥ឆ្នាំ បន្ទាប់ពីរូបលោកបាននិរទេសខ្លួន ក្រោយមានរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០០៦។ ខណៈពេលដែលនៅក្រៅប្រទេស លោក ថាក់ស៊ីន ត្រូវបានគេរកឃើញថា មានពិរុទ្ធភាព សម្រាប់ការកាត់ក្ដីកំបាំងមុខ ក្នុងសំណុំរឿងចំនួន៣ ដែលពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តិខុសច្បាប់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា ការវិលត្រឡប់របស់លោកទៅកាន់ប្រទេសថៃវិញ កើតមានឡើងស្របពេលដែលសម្ព័ន្ធមិត្តរបស់លោក គឺលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស បន្ទាប់ពីប្រទេសនេះមានភាពមិនច្បាស់លាស់ផ្នែកនយោបាយជាច្រើនខែ ក្រោយការបោះឆ្នោត កាលពីខែឧសភា ដែលឃើញថា គណបក្សគាំទ្រយោធាដែលកាន់អំណាច បានរងបរាជ័យ។

សូមរំលឹកថា សម្រាប់យប់ដំបូងរបស់លោក នៅក្នុងប្រទេសថៃ លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាល ដោយសារមានអាការឈឺទ្រូង និងបញ្ហាលើសឈាម ដែលបច្ចុប្បន្នកំពុងព្យាបាល។ ប៉ុន្មានថ្ងៃក្រោយមក ព្រះមហាក្សត្រ Maha Vajiralongkorn ទ្រង់បានព្រះរាជទានកាត់បន្ថយរយៈពេលនៃការជាប់ទោសពី ៨ឆ្នាំ មកត្រឹម ១ឆ្នាំ ប៉ុន្តែរូបលោកអាចនឹងត្រូវបានដោះលែងឆាប់ជាងនោះ។

អគ្គនាយករងនៃនាយកដ្ឋានកែប្រែ លោក សិទ្ធី សុទីវង្ស (Sitthi Sutivong) បានប្រាប់សារព័ត៌មាន Reuters ថា៖ «បន្ទាប់ពីជាប់ទោសរយៈពេល ៦ខែ លោក ថាក់ស៊ីន នឹងមានសិទ្ធិទទួលបានការដោះលែង សម្រាប់អ្នកទោសដែលមានអាយុលើសពី ៧០ឆ្នាំឡើងទៅ ឬអ្នកទោសដែលមានជម្ងឺ»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm