
ភ្នំពេញ៖ខ្សែភាពយន្តភាគនិទានរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បន្តចាក់ផ្សាយលើទូរទស្សន៍ BTV ចាប់ពីម៉ោង ៩ យប់នេះរាល់ថ្ងៃច័ន្ទដល់ថ្ងៃពុធរៀងរាល់សប្ដាហ៍។ ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះ ជារឿងនិទានបែបប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។
ខ្សែភាពយន្តនេះមានលក្ខណៈប្រវត្តិសាស្ត្រ កម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោ ដោយមានភារកិច្ចដឹកនាំ ត្រួតពិនិត្យ ខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង៕