រដ្ឋមន្ត្រីអេស្ប៉ាញ៖ ការហាមឃាត់គ្រាប់ធញ្ញជាតិអ៊ុយក្រែន «ដើរផ្ទុយ» នឹងឆន្ទៈរួមគ្នារបស់សហភាពអឺរ៉ុប

2023/09/19 02:38:03 am        157

រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអេស្ប៉ាញបាននិយាយថា ការហាមឃាត់ជាឯកតោភាគី ដែលត្រូវបានអនុវត្ត ចំពោះការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីសំណាក់ប្រទេសហុងគ្រី ស្លូវ៉ាគី និងប៉ូឡូញ កាលពីចុងសប្តាហ៍ គឺជាការ «ដើរផ្ទុយ» នឹងការរួបរួមរបស់សហភាពអឺរ៉ុប ហើយអាចជាការសម្រេចខុសច្បាប់។

គណៈកម្មការអឺរ៉ុបបានលុបចោលនូវការហាមឃាត់លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន៤ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយផ្អែកលើលក្ខខណ្ឌ ដែលទីក្រុងគីវ បានយល់ព្រម ក្នុងការការពារកុំឲ្យមានការកើនឡើងនូវគ្រាប់ធញ្ញជាតិចូលទៅក្នុងប្រទេសជិតខាងអឺរ៉ុប។ តែប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បន្ទាប់មក បានសម្រេចអនុវត្តការទប់ស្កាត់ដោយផ្ទាល់ខ្លួនរបស់ពួកគេ។

លោក Luis Planas បាននិយាយមុនពេលធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម នៅថ្ងៃចន្ទនេះថា៖ «សម្រាប់ខ្ញុំ ការចាត់វិធានការជាឯកតោភាគីលើហាមឃាត់នូវការចូលទៅកាន់ទីផ្សារតែមួយ ហាក់ដូចជានៅក្រៅច្បាប់ ប៉ុន្តែវាអាស្រ័យលើការវិនិច្ឆ័យរបស់គណៈកម្មាធិការ»។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានអនុវត្តបម្រាមបណ្តោះអាសន្ននេះ កាលពីខែឧសភា បន្ទាប់ពីប្រទេសទាំង៥ បានត្អូញត្អែរថា ការនាំចូលដ៏ច្រើនលើសលប់ កំពុងធ្វើឲ្យធ្លាក់ចុះនូវតម្លៃកសិផលរបស់កសិករ ក្នុងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm