ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង។…………
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងកែលំអចំណុចទាំងនោះ ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និ ងសមិទ្ធកម្មការងាររបស់ទីស្តីការគណរដ្ឋមន្ត្រីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឱ្យស័ក្កិសមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ជូនថ្នាក់ដឹ កនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងនោះមានដូចជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការសម្រេចរបស់គណៈរ ដ្ឋមន្រ្តី, ការរៀបចំកំណត់បង្ហាញលើសំណើ និងរបាយការណ៍នានា គោរពជូនសម្តេចធិបតីនាយករដ្ឋម ន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល, ត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, គុណភាព និ ងប្រសិទ្ធភាព ព្រមទាំងត្រូវមានការវាយតម្លៃ, ការផ្តល់មតិយោបល់ និងជូនជាជម្រើសទាំងក្នុងក្របខ ណ្ឌនយោបាយ, ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗជាដើម។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការងាររាជកិច្ច និងតម្កល់ឯកសារជាតិ ដែលជាកិច្ចការអាទិភាពមួយ ព្រោះឯកសារជាតិសំខាន់ៗមួយចំនួន មានតម្លៃមហាសាលមិនអាចកា ត់ថ្លៃបាន ដែលចាំបាច់ថែរក្សាឱ្យគត់មត់។ ឯកឧត្តមក៏បានណែនាំឱ្យរៀបចំប្រព័ន្ធ និងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការរៀបចំបំពេញរចនាសម្ព័ន្ធមួយចំនួន ហើយអគ្គនាយកដ្ឋាននីមួយៗត្រូវរៀបចំផែនការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំ ដោយរួមបញ្ជូលទាំងផែនការអភិវឌ្ឍធនធានមនុស្សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមក៏បានលើ កទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តបង្កើនសមត្ថភាពការងារ តាមរយៈការបើកវគ្គបំប៉នផ្ទៃក្នុង និងតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុង និ ងក្រៅប្រទេស ព្រមទាំងសិក្ខាសាលា និងកិច្ចប្រជុំនានាជាដើម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការផ្តល់ការលើកទឹកចិត្តមន្រ្តីរាជការ ត្រូវផ្សារភ្ជាប់ទៅនឹងសមត្ថភាព និងសមិទ្ធផលការងារ ប៉ុន្តែក៏មានការគិតគូរផងដែរ អំពីគោលការណ៍សមធម៌ និងបរិយាប័ន្ន ដើម្បីអាចទៅមុខបាន ហើយរស់ទាំងអស់គ្នា៕ ដោយ៖ គង់ ឌិន