វិបត្តិ​ប្រទេស​បេឡា​រុស​ក្ដោប​លើ​កិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​

2021/05/29 11:50:33 am        187

​អឺរ៉ុប៖ បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ បាន​ពង្រាង​ផែនការសំរាប់​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេ​ស​​បេឡា​រូស ដែល​ដាក់​គោលដៅ​លើ​វិស័យ​សេដ្ឋកិច្ច ខណៈ​ប្រទេស​នេះ​បាន​បង្ខំ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង បង្វែរ​ទិសដៅ​ចុះចត​នៅ​ក្នុង​ប្រទេស​នេះ​ដើម្បី​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ប្រឆាំង​ម្នាក់​។

កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល​បាន​សន្យា​បន្ត​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ប្រទេស​បេឡា​រុស លោក Alexander Lukashenko​។ បញ្ជី​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដាក់​ទៅលើ​សមាជិក​ជាន់​ខ្ពស់​របស់​រដ្ឋាភិ​បា​ល​បេឡា​រុស រួម​ទាំងលោក​ប្រធានាធិបតី Lukashenko។ ប្រធាន​គោលនយោបាយ​ការបរទេស លោក Josep Borrell និយាយ​ថា ប្លុក​អឺរ៉ុប​នឹង​មិន​បន្ធូរបន្ថយ​សម្ពាធ​លើ​ប្រទេស​បេឡា​រុស​ឡើយ​។ យើង​ត្រូវ​ធ្វើ​សកម្មភាព​បន្ថែ​មឲ្យ​បាន​លឿន​ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​។ ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋមន្ត្រី​ព័ត៌មាន​សេត​វិមាន លោកស្រី Jen Psaki និយាយ​ថា​ សេត​វិមាន​បាន​ប្រកាស​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រុស​ដូច​គ្នា​នេះ​។ បន្ថែម​លើ​វិធានការ​ជាច្រើន​ដែល​បាន​ប្រកាស​រួច​កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ នឹង​ធ្វើ​ការ​ជាមួយ​សហភាព​អឺរ៉ុប​លើ​បញ្ជី​ដាក់ទណ្ឌកម្ម ​លើ​សមាជិក​សំខាន់ៗ​នៃ​របប​​លោកប្រធានាធិបតី​ Alexander Lukashenko។

ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​សហគ្រាស​រដ្ឋ​ប្រទេស​បេឡា​រុស​ចំនួន ​៩ ត្រូវ​បាន​ដាក់​សាជាថ្មី​កាលពី​ខែ​មេសា បន្ទាប់​ពី​ការ​បង្ក្រាប​ទៅលើ​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា​។ បន្ថែម​លើ​ការ​ដាក់​ទណ្ឌកម្ម សេត​វិមាន​បាន​ចេញ​ការព្រមាន ‘Do not Travel’ សំរាប់​ប្រទេស​បេឡា​រូសចំពោះ​ប្រជាជន​អាមេរិក និង​បាន​ព្រមាន​ដល់​យន្តហោះ​ដឹក​អ្នកដំណើរ​អាមេរិក​អនុវត្ត​ការ​ប្រុង​ប្រយ័ត្ន​តឹងរ៉ឹង ប្រសិនបើ​ហោះ​ហើរ​លើ​ដែន​អាកាស​ប្រទេស​បេឡា​រុស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm