ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ បានការពារវត្តមានរបស់អង្គភាពយោធារុស្ស៊ី ក្នុងព្យុហយាត្រាកាលពីចុងសប្តាហ៍ ដែលប្រារព្ធទិវាឯករាជ្យរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីការរិះគន់ដ៏ខ្លាំងលើប្រទេសរបស់លោកថាបានផ្តល់វេទិកាមួយដល់កងកម្លាំងដែលឈ្លានពានប្រទេសអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិក អ្នកនយោបាយប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយទិទៀន បានរិះគន់សេចក្តីសម្រេចដើម្បីអនុញ្ញាឲ្យអង្គភាពរុស្ស៊ីបានចូលរួមកាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក Lopez Obrador បាននិយាយថាប្រទេសម៉ិកស៊ិក បានអនុញ្ញាតឲ្យប្រទេសណាមួយក៍ដោយឲ្យចូលរួម។
លោក Lopez Obrador ជាអ្នកឆ្វេងនិយម បានព្យាយាមដើម្បីរក្សាប្រទេសម៉ិកស៊ិកនៅជាអព្យាក្រិត ក្នុងសង្គ្រាម រវាង រុស្ស៊ី និងអ៊ុយក្រែន នៅក្នុងចំណុចមួយដែលស្នើសុំឲ្យមានកិច្ចចរចាសន្តិភាព។
ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោក បានគាំទ្រសេចក្តីសម្រេចធំៗរបស់អង្គការសហប្រជាជាតិ ដែលរិះគន់តួនាទីរបស់រុស្ស៊ី នៅក្នុងជម្លោះនេះ៕

