ប៉េរូ៖ យោងតាមក្រុមហ៊ុនដឹកជញ្ជូនដែលធ្វើប្រតិបត្តិការយានយន្តបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ ក្នុងឧបទ្ទវហេតុរថយន្តក្រុងដឹកអ្នកដំណើរ នៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃចន្ទ។
អ្នកតំណាងក្រុមហ៊ុន សហជីព Molina លោក Scarlet Bueno បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទីភ្នាក់ងារគ្រប់គ្រងការដឹកជញ្ជូនរបស់ប្រទេសប៉េរូនៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថាគ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃចន្ទ ដោយមិនបានផ្តល់ចំនួនអ្នកស្លាប់ឬរងរបួសនោះទេ។ ទីភ្នាក់ងារ និយាយថារថយន្តក្រុងនេះកំពុងធ្វើដំណើរពីក្រុង Ayacucho ទៅកាន់ទីក្រុង Huancayo ប្រទេសប៉េរូ។
ទីភ្នាក់ងារ បាននិយាយក្នុងការស៊ើបអង្កេតដំបូង បង្ហាញថា រថយន្តក្រុងទំនងជាមានការពិនិត្យសុវត្ថិភាពទាន់សម័យ និងមានធានារ៉ាប់រងគ្រោះថ្នាក់។
គ្រោះថ្នាក់ជាច្រើនគឺជារឿងពាក់ព័ន្ធធម្មតានៅតាមផ្លូវដ៏គ្រោះថ្នាក់របស់ប្រទេសប៉េរូ ខណៈមានមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ កាលពីខែមករា នៅពេលរថយន្តក្រុង បានធ្លាក់ចុះពីឆ្នេរចោទ នៅភាគខាងជើងប្រទេស៕

