ក្រុមអ្នកតវ៉ានិយាយថា កន្លែងតែមួយគត់ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរទៅ គឺពន្ធនាគារ អំឡុងទស្សនកិច្ចនៅអាមេរិក

2023/09/19 03:36:26 pm        140

  អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង San Francisco កាលពីថ្ងៃចន្ទ ទី១៨ខែកញ្ញា ខណៈលោកនាយករដ្ឋមន្ត្រី រូបនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋ California និងជួបជាមួយសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ 

យោងតាមគេហទំព័ររបស់ខ្លួន ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមមូលដ្ឋាន UnXeptable ដែលបេកកម្មរបស់ពួកគេ គឺដើម្បីថែរក្សាអត្តសញ្ញាណប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ជាទីជម្រករបស់ប្រជាជនជ្វីសទាំងអស់។ 

អ្នកតវ៉ាវ័យ៨៣ ឆ្នាំម្នាក់ឈ្មោះ តូនី ហ្គូលបាស់ (Toni Golbus)បាននិយាយថា ខ្ញុំមកទីនេះព្រោះខ្ញុំស្រឡាញ់អ៊ីស្រាអែល។ខ្ញុំបានចំណាយពេលយ៉ាងច្រើននៅទីនោះ ខ្ញុំចង់ឲ្យប្រទេសនេះក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយខ្ញុំបារម្ភថា អ្វីដែលលោក Netanyahu កំពុងព្យាយាមធ្វើគឺដើម្បីបំភ្លេចចោលលទ្ធិប្រជាធិបតេយ្យ។ 

អ្នកតវ៉ាម្នាក់ទៀតឈ្មោះ យ៉ាអេល ឡេវី(Yael Levy)វ័យ៣៩ឆ្នាំ បានបន្ថែមថា ខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការបញ្ចូនសារ លឺៗនិងច្បាស់ៗ ថា លោកមិនត្រូវបានស្វាគមន៍នៅទីនេះទេ។ខ្ញុំគិតថាមានកន្លែងតែមួយគត់ដែលលោកគួរតែត្រូវបានស្វាគមន៍នោះគឺពន្ធធានាគារ។ 

រដ្ឋាភិបាលរបស់លោកNetanyahu បានកែប្រែប្រព័ន្ធតុលាការកាលពីខែមករា ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែល ។  

លោក Netanyahu បានជំរុញលោក Musk ឲ្យថ្លឹងថ្លែងរវាងការកាពារសិទ្ធិបញ្ចេញមតិដោយសេរីនិងការប្រយុទ្ធប្រឆាំងនឹងសម្ដីបង្កការស្អប់ខ្ពើមនៅជំនួបមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីមានភាពចម្រូង ចម្រាសជាច្រើនសប្ដាហ៍ជុំវិញខ្លឹមសារអរិភាពលើបណ្ដាញសង្គម X របស់លោក Musk៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm