NATO៖ អ្នកចាត់ចែងសមយុទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធសម្ព័ន្ធយោធាNATO ឆ្នេរភាគខាងជើង នៅសមុទ្របាល់ទិក ត្រូវបានដាក់បញ្ចូលជាសារជូនដំណឹងនៃភាពប្រាកដនិយមដ៏ស្មុគស្មាញនៅដើមដំបូងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សមយុទ្ធនេះរួមមានការអនុវត្តន៍ ប្រតិបត្តិការទាំងក្នុងទឹកនិងលើគោក និងការវាយប្រហារពីសមុទ្រមកដីគោក ហើយធានាបាន ផ្លូវឆ្លងកាត់តំបន់បាល់ទិកនៅសមុទ្រ នៅប្រទេសឡាតវី និងអេស្តូនី ជាសមាជិករបស់ម្ព័ន្ធយោធាNATO ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ទៅភាគខាងកើត ហើយគិតថាមានការបង្ហាញការគំរាមកំហែងពីអតីតសហភាពសូវៀត ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំមុន។
សមយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ហើយរួមមាន នាវាចំនួនប្រមាណ៣០គ្រឿង និងបុគ្គលិកជាង៣.០០០នាក់ មកពីប្រទេសសម្ព័ន្ធយោធាណាតូទាំងអស់នៅក្នុងតំបន់បាល់ទិក បូករួមទាំងសមាជិកដែលនឹងចូលរួមក្នុងពេលឆាប់ៗនេះគឺប្រទេសស៊ុយអែត និងសម្ព័ន្ធមិត្តពុំមែននៅតំបន់បាល់ទិក មានសហរដ្ឋអាមេរិក កាណាដា ហូឡង់ បែលហ្សិក និងប្រទេសបារាំង។
ឧត្តមនាវីឯកអាល្លឺម៉ង់ និងជានាយកសមយុទ្ធ លោក Stephan Haisch បាននិយាយថាវត្តមានរបស់រុស្ស៊ី នៅសមុទ្របាល់ទិក រួមទាំងនាវាប្រមូលការស៊ើបការណ៍ នាវាចម្បាំង និងយន្តហោះ គឺជារឿងធម្មតា និងត្រូវបានរំពឺងទុក ប៉ុន្តែសមយុទ្ធសម្ព័ន្ធយោធាណាតូ នៅឆ្នាំនេះបានចេញឆ្ងាយពី សេណារីយ៉ូសម្បនិម្មិតទៅជាពិតៗ។
កាពីទែន លោក Maris Polencs មេបញ្ជាការកងទ័ពជើងទឹកប្រទេសឡាតវី បាននិយាយថាកងទ័ពជើងទឹកចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពពេលអនាគតរបស់ពួកគេនៅសមុទ្រ ពីការដាក់មីន និងដោះមីន នៅពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

