លីប៊ី៖ ១សប្តាហ៍បន្ទាប់ពីទឹកជំនន់ ដែលបានហូរកាត់កណ្តាលទីក្រុង Derna ចូលទៅក្នុងសមុទ្រ ពលរដ្ឋលីប៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅព្រះវិហារ Al Sahaba ក្នុងការតវ៉ា ប្រឆាំងរដ្ឋាភិបាល។
វីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញហ្វូងមនុស្ស កំពុងស្រែកពាក្យផ្សេងៗ និងកំពុងកាន់បដានៅខាងក្រៅព្រះវិហារ។
ទំនប់ទឹកនៅខាងលើទីក្រុង បានបាក់ធ្លាយ ដោយសារព្យុះកាលពីសប្តាហ៍កន្លងទៅនេះដោយបញ្ចូនលំហូរទឹកខ្លាំងទៅទន្លេ ដែលបានហូរឆ្លងកាត់កណ្តាលទីក្រុងដែលមានពលរដ្ឋ១២០.០០០នាក់រស់នៅ។
មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។ ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា បានផ្តល់តួលេខផ្សេងៗគ្នាច្រើននៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ ដែលអភិបាលក្រុង បានប៉ាន់ប្រមាណថាមនុស្ស២០.០០០នាក់ បានបាត់ខ្លួន។
ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាមនុស្ស ៣.៩២២នាក់ បានស្លាប់៕

