យោធាអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា បំណែកពីយន្តហោះបំបាំងកាយដែលបានបាត់ដាន បន្ទាប់ពីអាកាសយានិកបានលោតចេញ ត្រូវបានរកឃើញបន្ទាប់ពីរយៈពេលមួយថ្ងៃ មិនបានរកឃើញតម្រុយនៃយន្តហោះមានតម្លៃ៨០លានដុល្លារដែលធ្វើឲ្យមានការងឿងឆ្ងល់ និងមានការហួសចិត្តក្នុងវិធានការស្របគ្នានេះ។

ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter ថាបំណែកពីយន្តហោះ F-35 ត្រូវបានរកឃើញ នៅតំបន់ Williamsburg រដ្ឋ South Carolina( សោត ខាឡូរ៉ៃណា) ។
អំណានរបស់សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកសហគមន៍គួតែជៀសពីតំបន់នេះ ខណៈក្រុមរកឃើញទទួលបានបំណែក។ នៅពេលយន្តហោះ បានបាត់ដាន នៅរដ្ឋ South Carolina កាលពីថ្ងៃអាទិត្យ ក្រុម JBC បានចេញការអំពាវនាវសម្តែងការសោកស្តាយលើបណ្តាញផ្សព្វផ្សាយសង្គម ដោយស្នើសុំឲ្យអ្នកដែលមានព័ត៌មានអំពីយន្តហោះទូរស័ព្ទមក។
ទីតាំងតាមដានជើងហោះហើរ បានបង្ហាញការស្វែងរកយន្តហោះ ដោយផ្តោតលើ តំបន់ព្រៃ និងកសិដ្ឋាន នៅជិតតំបន់ Stuckey ស្ថិតនៅក្នុងតំបន់ Williamsburg ចម្ងាយប្រមាណ១២០គីឡូម៉ែត្រភាគខាងជើងទីក្រុង Charleston ។
អាកាសយានិក បានលោតចេញដោយពុំបានដឹងពីមូលហេតុ និងបានលោតឆ័ត្រដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ដោយបន្សល់ទុកយន្តហោះ ហោះហើរ ជាអ្វីដែលមនុស្សមួយចំនួនចាត់ទុកថាកិច្ចការមិនទាន់បញ្ចប់។
