ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយថា លោកគ្មានអំណាចអ្វីទាំងអស់ មុនពេលកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតUN។

នៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN អំពីអំណាចប្រតិបត្តិ ដែលលោកមាននៅក្នុងកិច្ចប្រជុំនោះ លោកហ្គុយតឺរេស បាននិយាយថា«ពុំមានអំណាចអ្វីទាំងអស់»។
លោកហ្គុយតឺរេស បានបន្តថា៖ « អគ្គលេខាអង្គការសហប្រជាជាតិនេះ គ្មានអំណាច ហើយក៏គ្មានលុយដែរ។ អ្វីដែលយើងមានគឺសំឡេង ហើយសំឡេងនោះអាចឮខ្លាំង ហើយខ្ញុំមានកាតព្វកិច្ចធ្វើឲ្យវាឮកាន់តែខ្លាំង»។
ការជជែកដេញដោលជាទូទៅសម្រាប់សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតUN បានចាប់ផ្តើមនៅសប្តាហ៍នេះ ដែលប្រទេសនានា នឹងអាចផ្សព្វផ្សាយផែនការ កង្វល់ និងការអំពាវនាវរបស់ពួកគេចំពោះសកម្មភាពនៅចំពោះមុខមេដឹកនាំពិភពលោកផ្សេងទៀត។
លោក ហ្គុយតឺរេស បាននិយាយថា មហាសន្និបាតជួនកាលអាចកោះប្រជុំបានច្រើនជាងមួយប្រទេស ខណៈពេលដែលកត់សម្គាល់ពីអំណាចរបស់បណ្តារដ្ឋជាសមាជិក។