ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា (IAEA) បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង New York ថា ទីភ្នាក់ងារនេះ បានព្រមព្រៀងជាមួយជប៉ុនលើការត្រួតពិនិត្យឡើងវិញ ពីសុវត្ថិភាពដែលនៅតែបន្តរបស់ខ្លួននៃការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរដែលបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ីឈិ (Fukushima Daiichi)រងការបំផ្លិចបំផ្លាញ ។

ប្រទេសជប៉ុន បានចាប់ផ្ដើមបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យុសកម្ម ដែលបានធ្វើប្រព្រឹត្តិកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (9501.T) របស់រោងចក្រថាមពលអគ្គិសនី តូក្យូ ដំណាក់កាលពី១កាលពីខែមុន បង្កឲ្យមានភាពតានតឹងផ្នែកការទូត ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ។
ស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បានលើកឡើងដដែលៗ កាលពីថ្ងៃចន្ទថា ខ្លួនមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រាប់ខណ្ឌការងារអន្តរជាតិដើម្បីតាមដានទឹកដែលបានបញ្ចេញពីរោងចក្រហ្វូគូស៊ីម៉ានោះទេ ដែលខ្លួនហៅថាជា ទឹកកង្វក់៕
