កាណាដាបណ្ដេញមន្រ្តីការទូតឥណ្ឌា ជុំវិញករណីឃាតកម្មចោទប្រកាន់មួយ ដែលថារដ្ឋាភិបាលឥណ្ឌាសម្លាប់មនុស្សលើទឹកដីកាណាដា

2023/09/19 08:15:59 pm        91

កាណាដាបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ឥណ្ឌាចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពណ៌នាពីការចោទប្រកាន់ដែលគួរឲ្យទុកចិត្ត ដែលថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) របស់ប្រទេសកាណាដា កាលពីខែមិថុនា។

សេចក្តីប្រកាសនេះ បានបង្ហាញពីភាពកាន់តែអាក្រក់នៃទំនាក់ទំនងទ្វេភាគី ខណៈឥណ្ឌាមិនសប្បាយចិត្តរួចទៅហើយ ដោយក្រុមអាជ្ញាធរកាណាដាមិនបង្រ្កាបលើក្រុមបាតុករគាំទ្រសាសនា ស៊ីគ ដែលចង់បានរដ្ឋឯករាជ្យរបស់ខ្លួន។

លោក Trudeau បាននិយាយថា ភ្នាក់ងារសន្តិសុខនៃប្រទេសរបស់លោក បានតាមដានយ៉ាងសកម្មនូវការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន នៃទំនាក់ទំនងដ៏មានសក្តានុពលរវាងរដ្ឋាភិបាលឥណ្ឌា និងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar កាលពីខែមិថុនា នៅក្នុងប្រទេសកាណាដា។

លោក Hardeep Singh Nijjar ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅវិហារសាសនាស៊ីគ ក្នុងទីក្រុង Surrey ខេត្ត ប្រ៊ីធធីស កូឡំប៊ី ប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា។

យោងតាមសារព័ត៌មាន Tribune បានឲ្យដឹងថា លោក Nijjar បានគាំទ្រដែនដីកំណើត ស៊ីគ ក្នុងទម្រង់ជារដ្ឋឯករាជ្យ Khalistani ហើយត្រូវបានប្រទេសឥណ្ឌាចាត់ទុកលោកថាជា «ភេរវករ» នៅក្នុងខែកក្កដា ឆ្នាំ២០២០ ផងដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        36
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        48
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm