កូឡុំប៊ី៖ នគរបាលបានប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកតវ៉ាក្នុងប្រទេសកូឡុំប៊ី ជាផ្នែកមួយនៃបាតុកម្មនៅក្នុងប្រទេសដែលនៅតែធ្វើបន្តរយៈពេល ១ខែ។ នៅក្នុងតំបន់ Madrid Cundinamarca នៅជាយរដ្ឋធានី Bogota នគរបាលបានដាក់ពង្រាយកាណុងបាញ់ទឹកប្រឆាំងបាតុករ ដែលសងសឹកវិញដោយគប់ដុំថ្ម។

ក្រុមអ្នកតវ៉ាបានជួបជុំគ្នាដំបូងប្រឆាំងកំណែទម្រង់រដ្ឋាភិបាល ដែលបានត្អូញត្អែរពីភាពឃោរឃៅរបស់នគរបាល និងកំពុងទាមទារសេរីភាពធ្វើបាតុកម្ម។ នៅក្នុងតំបន់មួយចំនួនប្រទេសកូឡុំប៊ី ក្រុមអ្នកតវ៉ាបានរៀបចំបិទផ្លូវដែលនាំទៅរកកង្វះខាតប្រេងឥន្ធនៈ ម្ហូបអាហារឡើងថ្លៃ និងបានបង្ខំឲ្យរោងចក្រមួយចំនួនបិទទ្វារ។ យ៉ាងហោចណាស់មនុស្ស ៤០នាក់ត្រូវបានសម្លាប់អំឡុងការតវ៉ា និងជាច្រើននាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន ហើយជនស៊ីវិលរាប់ពាន់នាក់ រួមទាំងនគរបាលបានរងរបួសកាលពីខែមុន។ រដ្ឋាភិបាលកូឡុំប៊ីបានទទួលដំណើរទស្សនកិច្ច ដោយគណៈកម្មការអន្តរ-អាមេរិកទទួលបន្ទុកសិទ្ធមនុស្ស ក្នុងការស៊ើបអង្កេត៕
អត្ថបទ៖ ប៊ុនថន