កីឡាការិនីអេស្បាញបានរំលឹកឡើងវិញថា ពួកគេកំពុងធ្វើពហិការមិនចូលក្រុមជម្រើសជាតិនារី បើទោះបីជាត្រូវបានកោះហៅចូលក្រុមត្រៀមការប្រកួត Nations League ក្តី។
សមាជិកចំនួន ១៥ នាក់នៃក្រុមដែលបានឈ្នះ World Cup កាលពីខែមុនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Nations League នាពេលខាងមុខ។
កីឡាករមួយក្រុមមានគ្នា ៨១ នាក់បានធ្វើពហិការមិនចូលរួមក្រុមជម្រើសជាតិ បន្ទាប់ពីលោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានថើបមាត់ខ្សែប្រយុទ្ធកីឡាការិនី Jenni Hermoso ក្រោយអេស្ប៉ាញឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើកពាន World Cup លើកដំបូង។
កាលពីថ្ងៃសុក្រ កីឡាករ ៣៩ នាក់ រួមទាំង ២១ នាក់ក្នុងចំណោម ២៣ ដែលជ័យលាភីជើងឯក World Cup បាននិយាយថា កូដកម្មរបស់ពួកគេនឹងបន្តរហូតដល់មានការផ្លាស់ប្តូរបន្ថែមទៀត ហើយថាពួកគេមិនទាន់ "មានអារម្មណ៍នៅកន្លែងសុវត្ថិភាព" នៅឡើយ។
ម្ចាស់ពានរង្វាន់ Ballon d'Or ពីរសម័យកាល Alexia Putellas ស្ថិតក្នុងចំណោមកីឡាករទាំង ១៥ នាក់ដែលត្រូវបានកោះហៅ តែមិនមានវត្តមាន Jennifer Hermoso ឡើយ។
សូមបញ្ជាក់ថា នេះជាការកោះហៅប្រមូលផ្តុំក្រុមជម្រើសជាតិនារីអេស្ប៉ាញលើកដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោកស្រី Montse Tome ដែលជំនួសលោក Jorge Vilda៕ អត្ថបទ៖នាង សុភាវុធ