លីគបាល់ទាត់អាមេរិក Major League Soccer បានសម្រេចបញ្ចប់កិច្ចសន្យាខ្សែបម្រើរបស់ក្លិបបាល់ទាត់ CF Montreal, Matko Miljevic ក្រោមការចោទប្រកានថាបានប្រើប្រាស់ឈ្មោះក្លែងក្លាយទៅប្រកួតនៅក្របខណ្ឌពាក់កណ្តាលអាជីពមួយនៅកាណាដា។
សារព័ត៌មាននៅកាណាដាព្រោងព្រាតបានចុះផ្សាយបន្ថែមថា កីឡាករវ័យ ២២ ឆ្នាំរូបនេះថែមទាំងបានប្រើប្រាស់អំពើហឹង្សាលើគូប្រកួតផងដែរ។
ក្លិបបាល់ទាត់ CF Montreal ក៏បានបញ្ជាក់ថា កីឡាករវ័យ ២២ ឆ្នាំអាមេរិករូបនេះក៏បានចាកចេញពីក្លិបផងដែរ ស្របពេលគ្រូបង្វឹកលោក Hernan Losada ក៏ធ្លាប់ឱ្យដឹងសប្តាហ៍មុនដែរពីការចាប់ផ្តើមស៊ើបអង្កេតក្រោយលេចចេញព័ត៌មាននេះ។

សូមបញ្ជាក់ថា សារព័ត៌មានអាមេរិកក៏ដូចជាកាណាដាបានចុះផ្សាយថា Matko Miljevic បានចូលលេង ៣ ប្រកួតឱ្យក្រុមរបស់មិត្តភក្តិរបស់ខ្លួនដែលលេងនៅក្របខណ្ឌពាក់កណ្តាលអាជីពនៅទីក្រុង Quebec និងបានស៊ុតបញ្ចូលទី ៦ គ្រាប់ បន្ទាប់ពីទំនេរមិនសូវបានចូលលេងនៅ CF Montreal។
អតីតកីឡាកររបស់ក្លិបអាហ្សង់ទីន Argentinos Juniors រូបនេះបង្ហាញខ្លួនបាន ៨ ប្រកួតនៅក្របខណ្ឌ Major League Soccer រដូវកាលនេះ តែសុទ្ធតែអង្គុយកៅអីបម្រុង៕ អត្ថបទ៖នាង សុភាវុធ
