ឥណ្ឌាប្រកាសបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

2023/09/19 09:38:06 pm        94

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាបញ្ជាក់ពីការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា ទាំងវិស័យនយោបាយ ការពង្រឹងនិងការតភ្ជាប់លទ្ធិប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ ការអភិវឌ្ឍន៍ ធនធានមនុស្ស ទំនាក់ទំនងវប្បធម៌ និងការងារមនុស្សធម៌ជាពិសេសលើវិស័យមីននៅកម្ពុជា។   

  ការលើកឡើងបែបនេះ ខណៈលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការអាជ្ញាធរមីន ដែលផ្តោតពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ។

 លោកជំទាវ Devyani Khobragade បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា រួមមានវិស័យនយោបាយ ការពង្រឹងនិងការតភ្ជាប់លទ្ធិប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ ការអភិវឌ្ឍន៍ ធនធានមនុស្ស ទំនាក់ទំនងវប្បធម៌ និងការងារមនុស្សធម៌ជាដើម។ លោកជំទាវ បានបន្តទៀតថា តាមរយៈ គម្រោងផ្តល់ផលរហ័ស រដ្ឋាភិបាលឥណ្ឌា បានផ្តល់ការគាំទ្រថវិកាដល់អាជ្ញាធរមីន លើការអនុវត្ត “គម្រោងភូមិអស់មីននៅខេត្តកោះកុង” និងការចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ជនមានពិការភាពនៅខេត្តបន្ទាយមានជ័យ តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិតចំនួន ៥០០ ផងដែរ។ ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រ និងផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសម្របសម្រួលដល់ការចូលរួមការងារមនុស្សធម៌នៅកម្ពុជា។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសជួយសម្រាកបន្ទុក លុបបំបាត់ការភ័យខ្លាច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសហការី ដែលបានស្វែងរកការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងការចូលរួមជួយដល់ការបោសសម្អាតមីនមនុស្សធម៌ ដោយជ្រើសរើសយកខេត្តកោះកុងជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងដំបូងរបស់ខ្លួន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃបេតិកភណ្ឌសាសនា វប្បធម៌ និងភាសារួម ព្រមទាំងនៅតែបន្តឈរយ៉ាងរឹងមាំក្នុងរយៈពេល ៧១ ឆ្នាំចុងក្រោយ នៅពេលទំនាក់ទំនងការទូតផ្លូវការត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២។ ការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីសមិទ្ធផលទ្វេភាគី នៃប្រទេសទាំង២ ក្នុងរយៈពេលជាង៧ទសវត្សរ៍នេះ នូវកាលានុវត្តភាពនៃសហប្រតិបត្តិការជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង២។ 

   ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥២ កម្ពុជា និងឥណ្ឌាបានពង្រឹងភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់កម្រិត មិនថាក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំងបានឈានដល់កម្រិតថ្មីមួយដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃគណៈប្រតិភូផ្លូវការ ព្រមទាំងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕ អត្តបទ៖ ស៊ិន សុភារម្យ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm