ឈីលី ៖ យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារភាគខាងត្បូងប្រទេសឈីលី កាលពីព្រឹកថ្ងៃចន្ទ (១៨ កញ្ញា) បានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងមនុស្សម្នាក់បាត់ខ្លួន។
វីដេអូពីក្រុមអ្នកពន្លត់អគ្គិភ័យនៃនាយកដ្ឋាន Araucania បានបង្ហាញក្រុមកងពលតូចកំពុងកាយយកភក់ចេញ ដើម្បីស្វែងរកមនុស្សដែលជាប់នៅក្នុងកំទេចកំទី បន្ទាប់ពីមានបំណាក់ដីនៅភូមិ Curarrehue កាលពីថ្ងៃចន្ទ។
ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍នៅភាគខាងត្បូងប្រទេសឈីលី បានធ្វើឱ្យមនុស្សជាង១១.០០០នាក់ជាប់គាំង និងលំនៅឋានរាប់សិបខ្នងត្រូវបានបំផ្លាញ។
ក្រុមអ្នកព្យាករណ៍រំពឹងថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើនពាសពេញតំបន់ភ្នំ ដែលក្រុមអាជ្ញាធរព្រមានពីកំណើនហានិភ័យនៃទឹកជំនន់ និងបំណាក់ដីជាច្រើននៅក្នុងប្រទេសនេះផងដែរ៕

