បណ្ដាមេដឹកនាំពិភពលោកជួបប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីវិបត្តិសកល

2023/09/19 09:55:23 pm        40

អាមេរិក ៖ យោងតាមការរាយការណ៍របស់សារព័ត៌មាន AP បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិកំពុងបើកសម័យប្រជុំលើកទី៧៨ របស់ខ្លួននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ (១៨ កញ្ញា) ហើយថ្ងៃដំបូងនៃកិច្ចពិភាក្សាទូទៅ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ (១៩ កញ្ញា)នេះ។ 

ដូចដែលបានរៀបរាប់ក្នុងការកោះប្រជុំ អង្គការសហប្រជាជាតិមិនមានប្រធានបទស្ដីពីវិបត្តិច្បាស់លាស់ណាមួយ ដែលត្រូវផ្តោតទៅលើនោះទេ ដោយសារតែវិបត្តិពិភពលោកកំពុងកើតឡើងជាច្រើន។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើកិច្ចពិភាក្សានៅឆ្នាំនេះម្តងទៀត ប៉ុន្តែក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិនយោបាយថ្មីនៅក្នុងទ្វីបអាហ្រ្វិក រួមទាំងនីហ្សេ និងស៊ូដង់ អស្ថិរភាពសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិថ្មីៗ រួមទាំងការរញ្ជួយដីនៅប្រទេសម៉ារ៉ុក ទឹកជំនន់នៅកន្លែងជាច្រើនជុំវិញពិភពលោក ចំហេះព្រៃជាច្រើនករណី និងបញ្ហាវីរុសកូវីដ១៩ ដែលកំពុងបន្ត និងវិវត្តន៍ខ្លួនផងដែរ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុនថា «យើងនឹងជួបជុំគ្នា នៅខណៈពេលដែលមនុស្សជាតិប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ ចាប់ពីភាពអាសន្ននៃអាកាសធាតុកាន់តែអាក្រក់ រហូតដល់ជម្លោះកាន់តែខ្លាំងឡើង វិបត្តិថ្លៃចំណាយក្នុងការរស់នៅសកល កំណើនវិសមភាព និងការរំខានផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងផងដែរ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm