អ៊ុយក្រែន ៖ នៅពេលលោកមើលអវយវៈដែលបាត់ និងទឹកមុខដ៏សោកសៅរបស់ទាហានអ៊ុយក្រែនរងរបួសដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសហរដ្ឋអាមេរិកនោះ លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) មានពាក្យមួយឃ្លាសម្រាប់មេដឹកនាំរុស្ស៊ី ដែលធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូល UN ដ៏សំខាន់មួយគឺ «ក្រុមភេរវករ» ។
លោកហ្សេឡិនស្គី បានទៅដល់ទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ដើម្បីថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងបានអង្វររកជំនួយបន្ថែមទៀត ខណៈដែលអ៊ុយក្រែនកំពុងជំរុញយ៉ាងឈឺចាប់ជាមួយនឹងការវាយបកដ៏ខ្លាំងក្លា ដើម្បីដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីដែលមានរយៈពេលជាង១៨ខែនៅក្នុងសង្រ្គាម។
មុនពេលជួបជាមួយមេដឹកនាំពិភពលោក លោកហ្សេឡិស្គី បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Staten Island ជាកន្លែងដែលទាហានអ៊ុយក្រែនមួយក្រុម កំពុងទទួលបានដៃ និងជើងសិប្បនិម្មិត និងសេវាស្តារនីតិសម្បទា។
នៅក្នុងបន្ទប់មន្ទីរពេទ្យធំមួយ លោកប្រធានាធិបតីអ៊ុយក្រែន បានមើល នៅពេលដែលទាហានជាច្រើននាក់ក្នុងឯកសណ្ឋានពណ៌កាគីហាត់ការដើរ និងលើកទម្ងន់ជាមួយនឹងជើង និងដៃសិប្បនិម្មិត ដែលទើបទទួលបាន។
លោក ហ្សេឡិនស្គី បានជជែកលេងជាមួយទាហាន ហើយចាប់ដៃជាមួយពួកគេ។
លោកបានព្យាយាមលើកទឹកចិត្តទាហានទាំងអស់ ទោះបីជាមេដឹកនាំអ៊ុយក្រែននេះ ប្រឈមនឹងបញ្ហាដ៏លំបាកយ៉ាងណាក៏ដោយ។

