ចិន ៖ ក្រសួងការបរទេសចិននិយាយថា ប្រទេសចិនមិនពេញចិត្តជាខ្លាំងចំពោះអនុសាសន៍បង្កើតឡើងដោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ដែលនិយាយសំដៅប្រធានាធិបតីចិនលោក Xi Jinping ថាជាជនផ្តាច់ការនៅក្នុងបទសម្ភាសន៍ ។
ដោយចាត់ទុកថាជាការបង្ករឿងនយោបាយបើកចំហរ លោកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា សេចក្តីអធិប្បាយរបស់លោកស្រី Baerbock បានបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លៃថ្នូរនយោបាយរបស់ចិន ហើយទីក្រុងប៉េកាំង ពុំសប្បាយចិត្តនោះទេផ្នែកការទូតនឹងទីក្រុងប៊ែរឡាំង ។
លោកស្រីបន្តថា ចិនមិនពេញចិត្តជាខ្លាំងចំពោះអនុសាសន៍ពាក់ព័ន្ធបង្កើតឡើងដោយអាល្លឺម៉ង់ ហើយនិងសូមធ្វើការជំទាស់ទាំងស្រុង ហើយការលើកឡើងនេះ ពុំសមទំនងទាល់តែសោះ ។
សូមបញ្ជាក់ថា លោកស្រី Baerbock បានចាត់ទុកលោក Xi ថាជាជនផ្តាច់ការ ខណៈពេលលើកឡើងពីការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់អ៊ុយក្រែន នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រសប្តាហ៍មុន អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិក ៕

