ស៊ុតចៀនខ្នាតយក្សចំនួន ៣ បានបង្ហាញខ្លួននៅក្នុងទីក្រុង Sao Paulo កាលពីថ្ងៃចន្ទ ជាការក្រើនរំឭកចំពោះការឡើងកម្តៅផែនដី និងបម្រែបម្រួលអាកាសធាតុ ស្របពេលដែលទីក្រុងធំបំផុតរបស់ប្រទេសប្រេស៊ីលមួយនេះ ប្រឈមនឹងរលកកម្តៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ជាពេលដែលសីតុណ្ហភាពអាចឡើងខ្ពស់បំផុតប្រចាំរដូវ ។
រូបចម្លាក់ស៊ុតចៀន គឺជារូបចម្លាក់ស៊ុតត្រូវចម្អិននៅក្រោមពន្លឺព្រះអាទិត្យ និងជាការតម្លើងសិល្បះ 3D របស់វិចិត្រករហូឡង់ Henk Hofstra ដែលព្យាយាមលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុ ។
ពិព៍រណ៍ស៊ុតចៀននេះដែរ គឺជាផ្នែកមួយនៃពិធីបុណ្យលើកកម្ពស់ចីរភាពតាមរយៈសិល្បះ ដែលធ្វើឡើងនៅតាមបណ្តាទីក្រុងចំនួន ៥នៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកញ្ញា ។
សីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣៧អង្សាសេ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ក្នុងទីក្រុង Sao Paulo ដែលទើបឆ្លងផុតរដូវរងារនៅអឌ្ឍគោលខាងត្បូង ៕

