
ភ្លាមៗបន្ទាប់ពីទទួលបានការដោះលែង លោកស្រី Nazanin Zaghari-Ratcliffe បានកត់សម្គាល់ថា សេរីភាពសម្រាប់អតីតអ្នកទោសនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គឺមិនមានថ្ងៃពេញបរិបូរនោះឡើយ ដោយសារអ្នក ដែលត្រូវបានឲ្យរួចពីការឃុំឃាំងទាំងនោះតែងតែរំលឹកដល់អ្នក ដែលត្រូវបានទុកចោល។
ប៉ុន្តែនៅពេលដែលជនជាតិអាមេរិក ៥នាក់ ដែលត្រូវបានអ៊ីរ៉ង់ដោះលែង បានទៅដល់ប្រទេសកាតា នៅតាមផ្លូវ ដែលពេលពួកគេកំពុងធ្វើដំណើរត្រឡប់ទៅរកក្រុមគ្រួសាររបស់ខ្លួនវិញ បរិកាសនឹងមានសភាពធម្មតា រីករាយ និងរំជើបរំជួល។ ផ្ទុយទៅវិញ ទំនាក់ទំនងការទូតដែលអូសបន្លាយមកយ៉ាងយូរ ដែលបាននាំមកដល់បច្ចុប្បន្ននេះ គឺផ្ទុយស្រឡះ ពោលគឺស្មុគស្មាញ ស្រពេចស្រពិល និងកិច្ចកល។
ទំនាក់ទំនង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលតែងតែមានការតថ្លៃគ្នាយ៉ាងយូរ គឺស្ថិតក្នុងភាពរេចុះរេឡើង ជាមួយនឹងចរន្តឆ្ពោះទៅទិសដៅផ្សេងៗគ្នា ដោយពេលខ្លះឆ្ពោះទៅរកការប្រឈមមុខដាក់គ្នា និងពេលខ្លះទៀតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ មានភាពមិនច្បាស់លាស់អស់រយៈពេលជាច្រើនខែថា តើរដ្ឋបាលរបស់លោក Joe Biden ពេញចិត្តជ្រើសរើសជម្រើសមួយពីលើជម្រើសផ្សេងទៀត ឬពិតជាពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននេះ។
ប៉ុន្តែក្នុងការការសម្រេចមិនផ្អឹបទុកទឹកប្រាក់ ៦ពាន់លានដុល្លារនៃប្រាក់ចំណេញពីប្រេងរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុកនៅក្នុងគណនីធនាគាររបស់ប្រទេសកូរ៉េខាងត្បូង ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិកបានផ្តល់អាទិភាពធានាឲ្យមានការដោះលែង ចំពោះអ្នកទោស ៥នាក់ដែលអ្នកខ្លះបានជាប់ឃុំអស់រយៈពេលដល់ទៅមួយទសវត្សរ៍។ នោះមិនត្រឹមតែជាការបង្ហាញឲ្យឃើញពីការគោរពដល់យុទ្ធនាការសាធារណៈ ដែលអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែនេះក៏អាចជាសញ្ញានៃទិសដៅថ្មីនៅក្នុងផ្នែកការទូតលោកខាងលិច ចំពោះប្រទេសអ៊ីរ៉ង់ផងដែរ៕