
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ថា ប្រទេសចិន បានដកអតីតរដ្ឋមន្ត្រីការបរទេស លោក ឈីន កាង (Qin Gang) ចេញពីតំណែង បន្ទាប់ពីការស៊ើបអង្កេតមួយ បានសន្និដ្ឋានថា លោកមានទំនាក់ទំនងស្នេហា និងបង្កើតកូនម្នាក់ នៅពេលបម្រើការជាឯកអគ្គរដ្ឋទូតនៅសហរដ្ឋអាមេរិក។
សារព័ត៌មាននេះ បានរាយការណ៍កាលពីថ្ងៃអង្គារដោយសំអាងដល់អ្នកដឹងរឿងនេះ ដែលខ្លួនមិនបានបញ្ចេញអត្តសញ្ញាណនោះថា ក្រុមមន្ត្រីជាន់ខ្ពស់ ត្រូវបានគេប្រាប់នៅក្នុងខែសីហាថា ការស៊ើបអង្កេតមួយរបស់បក្សកុម្មុយនីស្តទៅលើលោកឈីន បានរកឃើញថា មានរបៀបរស់នៅមានការបិទបាំង ។ ឃ្លានោះជាធម្មតា មានន័យថា ជាអាកប្បកិរិយាខុសឆ្គងបញ្ហាផ្លូវភេទដែលជាការប្រើប្រាស់ពាក្យពេចន៍សំដៅដល់ភាពជាមន្ត្រីរបស់ចិន។
មនុស្សពីរនាក់ បាននិយាយថា ទំនាក់ទំនងសេ្នហានេះ នាំឲ្យមានកូននៅសហរដ្ឋអាមេរិក។ ដោយមានជំនួយពីលោកឈីន បច្ចុប្បន្ន ការស៊ើបអង្កេតនេះ កំពុងផ្តោតទៅលើថាតើការទំនាក់ទំនងនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឬអត់។ ប្រទេសចិន ត្រូវបានជាប់គាំងនៅក្នុងសមរភូមិមនោគមន៍វិជ្ជាជាមួយសហរដ្ឋអាមេរិក ដែលជាគូប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ខ្លួន ដែលបានមើលឃើញថាទីក្រុងប៉េកាំង បង្កើនការជំរុញសន្តិសុខជាតិ ដើម្បីការពារវាពីការគំរាមកំហែងពីបរទេស។
ក្រសួងការបរទេសនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ នៅថ្ងៃអង្គារនេះទេ។
ប្រទេសចិន បានដកលោកឈីនចេញពីតំណែងជារដ្ឋមន្ត្រីនៅក្នុងខែកក្កដា រយៈពេលត្រឹមតែ៧ខែ បន្ទាប់ពីលោក បានចាប់ផ្តើមការងារនេះ ដែលធ្វើឲ្យអាណត្តិរបស់លោកខ្លីបំផុត នៅក្នុងតួនាទីនេះ។ ពុំមានការពន្យល់ ត្រូវបានផ្តល់ឲ្យចំពោះការដកតំណែងរបស់លោកឈីនទេ ខណៈដែលអ្នកកាន់តំណែងមុនរបស់លោក គឺលោក វ៉ាង យី (Wang Yi) ត្រូវបានគេឲ្យមកកាន់តំណែងជំនួសវិញ។