លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គូ​កំណាន់​ដោយ​ស្ងាត់​ៗ​

2021/05/31 04:27:53 pm        166

​អង់គ្លេស៖ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គូ​កំណាន់​របស់​លោក​ឈ្មោះ Carrie Symonds ​យ៉ាង​ស្ងាត់កំបាំង​តាម​ការ​គ្រោង​ទុក​នៅ​ព្រះវិហារ ​Westminster​។ អ្នកនាំពាក្យ​វិមាន​ម​នាយករដ្ឋមន្ត្រី Downing Street បាន​និយាយ​ថា អាពាហ៍ពិពាហ៍​នេះ​ធ្វើឡើង​ដោយ​មាន​ពិធី​តូចតាច​កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​

​អ្នកនាំពាក្យ​ខាងលើ​បន្ថែម​ថា​ គូស្នេហ៍​មួយ​គូ​នេះ​នឹង​រៀបចំ​ពិធី​ម្ដងទៀត​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្ត​ភ័ក្ត្រ​នៅ​រដូវ​ក្ដៅ​ក្រោយ ហើយ​ការ​ក្រេប​ច័ន្ទ​ទឹកឃ្មុំក៏​នឹង​ពន្យារពេល​ដែរ ​រហូត​ដល់ពេល​នោះ​ដែរ​។ ​លោក​គឺជា​នាយករដ្ឋមន្ត្រី​ដំបូង​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ អំឡុង​ពេល​កាន់​តំណែង​នៅ​ក្នុង​ចំណោម​នាយក​រដ្ឋមន្ត្រី​ទាំងអស់​ ក្នុង​រយៈពេល​ជិត ​២០០​ឆ្នាំ​មកនេះ​។ កាលពី​ថ្ងៃ​សៅរ៍​ សារព័ត៌មាន The Mail បាន​រាយការណ៍​ថា មាន​ភ្ញៀវ​ ៣០​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ពិធី​ដែល​មាន​ការ​ជូន​ដំណឹង​ភ្លាមៗ ដោយ​ចំនួន​អ្នកចូលរួម​ត្រូវ​បាន​កំណត់​ក្រោម​វិធានការ​រឹតត្បិត ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 នៅ​ចក្រភព​អង់គ្លេស​។

ទោះ​បីជា​លោក Johnson វ័យ​ ៥៦​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​រៀប​អាពាហ៍ពិពាហ៍​ចំនួន ​២​ដង​រួច​មក​ហើយ​ក៏ដោយ​ក៏​ព្រះវិហារការ​តូ​លិ​ក Roman អាច​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជា​ថ្មី​ទៀត​បាន​ដែរ ប្រសិន​ប្រើ​ការ​រៀប​អាពាហ៍ពិពាហ៍​កន្លង​ទៅ​ធ្វើ​នៅ​ក្រៅ​ព្រះវិហារ​នេះ​។ លោក Johnson មាន​វ័យ ៥៦ឆ្នាំ ​និងកញ្ញា Symonds មាន​វ័យ ៣៣ឆ្នាំ​ដែល​ជា​អ្នកតស៊ូ​មតិ​ផ្នែក​បរិស្ថាន ​បាន​ប្រកាស​ពិធី​ភ្ជាប់​ពាក្យ​របស់​ពួកគេ​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ និង​មាន​កូន​ប្រុស​ជាមួយគ្នា​ម្នាក់​ឈ្មោះ​ Wilfred អាយុ ១​ឆ្នាំ​។​ អាពាហ៍ពិពាហ៍​នេះ​គឺជា​លើកដំបូង​របស់​នាង Symonds និង​លើក​ទី​៣ ​របស់​លោក Johnson។ លោក​មាន​កូន​ ៥​នាក់​ផ្សេងទៀត​ជាមួយ​អតីត​ភរិយា​ផ្សេងគ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm