អ្នកជំនាញ UN និយាយថា ស្ថានភាពសិទ្ធិមនុស្សនៅរុស្ស៊ី គឺកាន់តែអាក្រក់ឡើងៗ

2023/09/20 12:32:07 am        129

អ្នកជំនាញរបស់អង្គការសហប្រជាជាតិនិយាយថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៊ី គឺ«កាន់តែអាក្រក់ខ្លាំងឡើងៗហើយ» ចាប់តាំងពីប្រទេសនេះបានលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Mariana Katzarova បានចេញរបាយការណ៍មួយ កាលពីថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) បន្ទាប់ពីលោកស្រីបានស៊ើបអង្កេតសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៊ី។

របាយការណ៍បានកត់សម្គាល់ថា រដ្ឋបាលរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន បានកែប្រែច្បាប់ព្រហ្មទណ្ឌ កាលពីខែមីនាឆ្នាំមុន ដើម្បីធ្វើអំពើឧក្រិដ្ឋកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី។ របាយការណ៍នោះឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៨៥នាក់ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ដែលបានកែសម្រួលនេះ។

របាយការណ៍ក៏លើកឡើងផងដែរថា មនុស្សជាង ២០.០០០នាក់ ដែលបានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីត្រូវបានចាប់ឃុំខ្លួន ខណៈដែលអាជ្ញាធរបានរឹតបន្តឹងការបង្ក្រាបលើសង្គមស៊ីវិល។ ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយជាង ៣០០ស្ថាប័ន ត្រូវបានអាជ្ញាធរបង្ខំឲ្យផ្អាកសកម្មភាព។

របាយការណ៍នេះ បន្ថែមទៀតថា សិទ្ធិសេរីភាពក្នុងការជួបជុំ និងសេរីភាពនៃការបញ្ចេញមតិត្រូវបានរឹតត្បិតយ៉ាងខ្លាំងនៅរុស្ស៊ី។ នេះជារបាយការណ៍ដំបូង គិតចាប់តាំងពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានតែងតាំងលោកស្រី Katzarova ជាអ្នករាយការណ៍ពិសេស កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm