សភាពាណិជ្ជកម្ម​អឺរ៉ុប ​នឹង​អញ្ជើញ​វាគ្មិន​អន្តរជាតិ​ ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ​នៅ​កម្ពុជា​នាពេលខាងមុខ

2021/04/27 09:59:58 am        25

ភ្នំពេញ ៖ ​ឆ្លើយតប​នឹង​ការស្នើ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នានា ​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣​ ពេលខាងមុខ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ បាន​យល់ព្រម​ក្នុង​ការ​ជួយ​រៀបចំ​លើ​ការងារ​នេះ​ និង​អញ្ជើញ​វាគ្មិន​អន្តរជាតិ​មក​ចូលរួម​ក្នុង​វេទិកា​នេះ​ផងដែរ​។


ក្នុងជំនួប​ការងារ​ជាមួយ​លោក ថា​ស៊ីឡូ ព្រី​ន​សឺ (Tassilo Brinzer)​ប្រធាន​ថ្មី នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី​២២ ​តុលា ឆ្នាំ​២០២០ ឯកឧត្តម​ ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​បាន​លើកទឹកចិត្ត​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប ចូលរួម​កម្មវិធី ​ឬ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ពាណិជ្ជកម្ម ​ជាមួយ​អ្នក​ធុរកិច្ច​កម្ពុជា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ​ជាមួយគ្នានេះ ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ជម្រាប​ជូន​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួងពាណិជ្ជកម្ម ​និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​កន្លងមក ក៏ដូចជា​ធ្វើ​បច្ចុប្បន្នភាព​ជូន​អំពី​ការអនុម័ត​ច្បាប់​ថ្មីៗ ​ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ច្បាប់​ការពារ​អ្នកប្រើប្រាស់ ​ និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ប្រកួតប្រជែង​ជាដើម​។

លើសពីនេះ ឯកឧត្តម ​ក៏បាន​ជម្រាប​ជូន​ភ្ញៀវ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​បាន​បញ្ចប់​ជាមួយ​ភាគី​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​កំពុង​ចរចា​ជាមួយ​កូរ៉េ និង​ការ​ត្រៀម​ចរចា​ជាមួយ​ប្រទេស​ជា​ដៃគូ​សំខាន់ៗ​ដទៃទៀត​ជាដើម​។

ជា​កិច្ច​ឆ្លើយតប លោក​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដ៏​ល្អ ​ដែល​កម្ពុជា​ទទួល​បាន​ការ​អនុម័ត​ច្បាប់​ខាង​លើនេះ​ ដែល​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ភាព​ជឿជាក់​សម្រាប់​អ្នក​ធុរកិច្ច និង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​។

ឯកឧត្តម​រដ្ឋមន្ត្រី ​បានស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រៀបចំ​វេទិកា​ធុរកិច្ច​នានា ​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នា​ពេល​ខាងមុខនេះ​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm