ឥណ្ឌាបញ្ជាឲ្យអ្នកការទូតកាណាដាចាកចេញ ខណៈជម្លោះនៃការធ្វើឃាតសកម្មជនក្រុមសាសនា Sikh កាន់តែមានកម្ដៅខ្លាំងឡើង

2023/09/20 01:18:21 am        148

ការចោទប្រកាន់របស់ប្រទេសកាណាដា ដែលថា ប្រទេសឥណ្ឌាអាចមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតសកម្មជនរបស់ក្រុមសាសនា Sikh នៅលើទឹកដីរបស់ខ្លួន បានបង្កឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ដោយទីក្រុង Ottawa និង New Delhi សុទ្ធតែបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ដូចគ្នា ដែលការធ្វើបែបនេះ បាននាំឲ្យទំនាក់ទំនង រវាងប្រទេសទាំង២ កាន់តែធ្លាក់ចុះ។

ការបណ្តេញចេញអ្នកការទូតទៅវិញទៅមកនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយថា កាណាដាកំពុងស៊ើបអង្កេត «ការចោទប្រកាន់ដ៏គួរឲ្យទុកចិត្តបាន» ដែលភ្ជាប់ឥណ្ឌាទៅនឹងការសម្លាប់កាលពីខែមិថុនា លើពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនា Sikh ដ៏លេចធ្លោ គឺលោក Hardeep Singh Nijjar។

ដោយនិយាយបន្ថែមពីការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឃុំខ្លួនជនល្មើសនៃឃាតកម្មនេះ លោក Trudeau បានលើកឡើងនៅក្នុងសភា កាលពីថ្ងៃចន្ទ (ទី១៩ ខែកញ្ញា) ថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ភ្នាក់ងារសន្តិសុខកាណាដាបាន និងកំពុងបន្តតាមដានយ៉ាងសកម្មលើការចោទប្រកាន់ ដែលអាចជឿទុកចិត្តបាននៃការការជាប់ពាក់ព័ន្ធគ្នាដែលអាចទៅរួច រវាងភ្នាក់ងាររបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងការសម្លាប់ពលរដ្ឋកាណាដា លោក Hardeep Singh Nijjar» ។

ប្រទេសកាណាដាបាននិយាយថា ខ្លួនបានបញ្ជាឲ្យអ្នកការទូតឥណ្ឌាម្នាក់ចាកចេញ ដែលរដ្ឋមន្ត្រីការបរទេសលោកស្រី Mélanie Joly ពិពណ៌នាថា ជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌា នៅក្នុងប្រទេសរបស់លោកស្រី។

ចំណែកក្រសួងការបរទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) នេះ បានឆ្លើយតបក្នុងរបៀបដូចគ្នាដែរ ដោយនិយាយថា ខ្លួនបានបណ្តេញអ្នកការទូតជាន់ខ្ពស់កាណាដា ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។

គួរបញ្ជាក់ដែរថា លោក Nijjar គឺជាមេដឹកនាំសាសនា Sikh ដ៏លេចធ្លោម្នាក់ នៅភាគខាងលិចកាណាដា ហើយយោងទៅតាមនគរបាលក្នុងតំបន់ រូបលោកត្រូវបានខ្មាន់កាំភ្លើងពាក់ម៉ាស់ ២នាក់បាញ់សម្លាប់ នៅក្នុងខែមិថុនា នៅខាងក្រៅវិហាររបស់សាសនា Sikh ក្នុងទីក្រុង Surrey ខេត្ត British Columbia៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        1
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm