អ៊ុយក្រែនប្រាប់តុលាការពិភពលោកថា រុស្ស៊ីប្រើការភូតកុហកពីអំពើប្រល័យពូជសាសន៍ជាលេស ដើម្បីបំផ្លិចបំផ្លាញ

2023/09/20 02:38:46 am        147

ប្រទេសអ៊ុយក្រែនបានប្រាប់តុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) នេះ ថា ការផ្ដល់ហេតុផលរបស់រុស្ស៊ី ក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន គឺជា «ការនិយាយកុហកដ៏គួរឲ្យខ្ពើមរអើមបំផុត» ដោយប្រឌិតរឿងថា ការលុកលុយរបស់ទីក្រុងម៉ូស្គូនោះ ត្រូវបានធ្វើឡើង គឺដើម្បីបញ្ចប់អំពើប្រល័យពូជសាសន៍ ដែលខ្លួនបានចោទប្រកាន់។

តំណាងរបស់អ៊ុយក្រែន លោក Anton Korynevych បានប្រាប់ចៅក្រមថា៖ «សហគមន៍អន្តរជាតិបានអនុម័តអនុសញ្ញាប្រល័យពូជសាសន៍ ដើម្បីការពារ តែប្រទេសរុស្ស៊ីបានបង្កើតអនុសញ្ញាប្រល័យពូជសាសន៍ ដើម្បីបំផ្លិចបំផ្លាញ»។

លោក Korynevych បានអំពាវនាវឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចថា ខ្លួនមានយុត្តាធិការក្នុងការបើកសវនាការលើសំណុំរឿងនេះយ៉ាងពេញលេញ ហើយជាចុងក្រោយសម្រេចថា រុស្ស៊ីត្រូវតែសងសំណង សម្រាប់ការឈ្លានពានក្រោមពាក្យសម្ដីប្រឌិតឡើងរបស់ខ្លួន។

សូមរំលឹកថា កាលពីថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) ប្រទេសរុស្ស៊ីបានជំរុញឲ្យតុលាការ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោកនោះទម្លាក់ចោលសំណុំរឿងនេះ ដោយអះអាងថា ទឡ្ហីករណ៍ផ្លូវច្បាប់របស់ទីក្រុងគីវ មាន «កង្វះចន្លោះច្រើន»។

សូមបញ្ជាក់ថា អ៊ុយក្រែនបាននាំយកសំណុំរឿងនេះ ទៅកាន់តុលាការ ICJ មួយថ្ងៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន។ ទីក្រុងគីវ អះអាងថា រុស្ស៊ីកំពុងបំពានច្បាប់អន្តរជាតិ ដោយនិយាយការពារថា ការលុកលុយនេះ គឺរឿងត្រឹមត្រូវ ព្រោះធ្វើឡើងដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ ដែលគេចោទប្រកាន់ថា កើតមាននៅភាគខាងកើតអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm