ម៉ិកស៊ិក៖ ពលរដ្ឋនៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីលំនៅឋាននិង អគារសម្រាប់ការធ្វើសមយុទ្ធរញ្ចួយដីក្នុងភាពអាសន្នមួយកាលពីថ្ងៃអង្គារ នៅថ្ងៃនៃការរំលឹកខូបរញ្ជួយដីដ៏មហន្តរាយនៅឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។
អាជ្ញាធរបានបានប្រកាសអាសន្នរញ្ជួយដី នៅក្នុងទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យ បានចាប់ផ្តើមអនុវត្តរត់សម្រាប់ការជម្លៀសបន្ទាន់ចេញពីអគារ។
សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីធានបានថាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ហេតុការណ៍រញ្ជួយដីធំៗនៅពេលក្រោយ។
រញ្ជួយដីធំចុងក្រោយនៅប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ រញ្ជួយដីកម្រិត៧,១ រិចទ័រ បានវាយប្រហារប្រទេសម៉ិកស៊ិកភាគកណ្តាល ក្នុងឆ្នាំ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីសមយុទ្ធជម្លៀសខ្លួននៃការរំលឹកខួប។
អគាររាប់ម៉ឺនកន្លែងត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានស្លាប់ ខណៈសាលារៀននិងការិយាល័យបានបាក់រលំ ហើយកាលពីឆ្នាំ ១៩៨៥ រញ្ជួយដីដ៍ធំ បានសម្លាប់មនុស្សរាប់ពាន់នាក់៕

