បាល់ទាត់៖ ក្រុមបាល់ទាត់ Brentford បានយកឈ្នះ Swansea City ២-០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Play-Off កាលពីថ្ងៃសៅរ៍ ដើម្បីបានតំណែងឡើងមកលេងក្របខណ្ឌកំពូលអង់គ្លេស ជាលើកដំបូងក្នុងរយៈពេល ៧៤ឆ្នាំ។

បាល់ ១១ម៉ែត្ររបស់ Ivan Toney និងមួយគ្រាប់ទៀតរបស់ Emiliano Marcondes ធ្វើអោយក្រុមរបស់លោក Thomas Frank ស្គាល់ក្របខណ្ឌ English Premier League ជាលើកដំបូង។ Brentford បានបង្ហាញខ្លួនចុងក្រោយបំផុត ក្នុងក្របខណ្ឌកំពូលអង់គ្លេសតាំងពីរដូវកាល ២៩៤៦-៤៧។ រដូវកាលមុន Brentford ក៏បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ Play-Off នេះដែរតែចាញ់ Fulham ២-១។ ការប្រកួតកាលពីថ្ងៃសៅរ៍គឺជាការឈានឡើងវគ្គ Play-Off ជាលើកទី ១០ សំរាប់ Brentford និងជាវគ្គផ្ដាច់ព្រ័ត្រលើកទី៥ ដោយ ៤លើកមុននៅឆ្នាំ១៩៩៧, ២០០២, ២០១៣ និង ២០២០៕
អត្ថបទ៖នាង សុភាវុធ