មន្ដ្រីបាល់ទះកម្ពុជា ទទួលស្គាល់ការពិត ចំពោះការបរាជ័យក្រោមថ្វីដៃឥណ្ឌា បើកឆាក Asian Games

2023/09/20 05:27:33 pm        1.8 K

ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌា ដោយ​លទ្ធផល​ ៣-០សិត ជាមួយពិន្ទុ ១៤-២៥, ១៣-២៥ និង ១៩-២៥ នៃការប្រកួត​បើក​ឆាក​ពូល​C ​ក្នុង​ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពី​ម្សិលមិញ ។

ជាមួយការបរាជ័យក្រោមថ្វីដៃក្រុមចំណាត់ថ្នាក់លេខ៧១ ពិភពលោកនេះ លោកបណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាថា ត្រូវទទួលស្គាល់ការពិត ដ្បិត​ទាំង​កាយសម្បទា និងបច្ចេកទេស ឥណ្ឌាគឺមានទាំងព្រម ក្នុងនាម​ក្រុម​យក្ស​មួយ​នៅ​អាស៊ី​ពិត​មែន​ ។

បេសកកម្មនេះ ប្រកួតកីឡាអាស៊ី ឆ្នាំ២០២២ ដែលលើកមករៀបចំនៅឆ្នាំ២០២៣ នាប្រទេស​ចិន​នេះ ​សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល កម្ពុជា ស្ថិតក្នុងពូលC ជាមួយឥណ្ឌា និង​កូរ៉េខាងត្បូង​ ។ ដូច្នេះកម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវធ្វើការធ្ងន់ជាមួយកូរ៉េខាងត្បូង នា​ថ្ងៃ​ទី២១ ខែកញ្ញាស្អែក ដើម្បីកាត់សេចក្ដីរកបេក្ខភាពវគ្គបន្ដក្នុងពូល ។

សូមរំឮកថា នេះក៏ជាលើកដំបូងហើយ ដែលក្រុមបាល់ទះបុរសកម្ពុជា បានបង្ហាញខ្លួនជាថ្មី ក្នុង​ព្រឹត្តិការណ៍​កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ក្រោយខកខានអស់រយៈពេល ៥៣ឆ្នាំ បន្ទាប់ពី​ខណៈ​ការ​បង្ហាញខ្លួនលើកចុងក្រោយ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី ​លើកទី៦ ឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm