អាមេនី៖ យោងតាមព័ត៌មាន ដែលទទួលបានពីកន្លែងបញ្ចុះសព Stepanakert ប្រទេសអាមេនី ដោយការិយាល័យអ្នកការពារសិទ្ធិមនុស្ស គិតត្រឹមម៉ោង២២:៣០នាទី (ម៉ោងក្នុងស្រុក) មានជនរងគ្រោះចំនួន២៧នាក់បានស្លាប់ ដែលជាលទ្ធផលនៃការវាយប្រហារភេរវកម្មយ៉ាងពេញទំហឹងដោយប្រទេសអាស៊ែបៃហ្សង់ ដែលក្នុងនោះជនរងគ្រោះ២នាក់ជាជនស៊ីវិល ហើយចំនួនអ្នករងរបួសមានលើសពី២០០នាក់ហើយនៅពេលនេះ។
តួលេខនេះមិនរាប់បញ្ចូលជនរងគ្រោះនៅស្ថាប័នវេជ្ជសាស្ត្ររបស់តំបន់ Askeran និងតំបន់ Martuni ទេ ដោយសារនៅមិនទាន់ទំនាក់ទំនងពីទីនោះ។
អាស៊ែបៃហ្សង់ បានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ការ៉ាបាក់ គ្រប់គ្រងដោយអាមេនី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃទឹកដីរបស់អាស៊ែបៃហ្សង់ កាលពីព្រឹកថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់នេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើងវិញដោយប្រើកម្លាំង ដែលបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី ផងដែរ៕

