កងទ័ព​កម្ពុជា ​ស្នើ​ភាគី​ថៃ​កុំ​ឲ្យ​មានការ​បាញ់​ពលរដ្ឋ​ខ្មែរ ​ខណៈ​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់

2021/05/31 10:34:40 am        273

ភ្នំពេញ ៖ ​មន្ត្រី​យោធា​របស់​កម្ពុជា ​បានស្នើ​ទៅ​ភាគី​ថៃ​ជាថ្មី​ម្តងទៀត ​ដោយ​សូម​ឲ្យ​ឆ្មាំ​ការពារ​ព្រំដែន​របស់​ថៃ ​មានការ​យោគយល់ ​និង​កុំ​ធ្វើការ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ​ពេលដែល​ពួកគាត់​លួច​ឆ្លងដែន​ខុសច្បាប់ ​និង​លួច​ទៅ​កាប់​ឈើ​នៅ​លើ​ទឹកដី​ថៃ​ ជាដើម​នោះ​។

ការ​ស្នើសុំ​របស់​យោធា​កម្ពុជា​នេះ​ គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ នៅក្នុង​ភូមិសាស្ត្រ​ជូរ​មុខ​តំបន់ភ្នំ​តាថាវ ​ខេត្តព្រះវិហារ ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ក្នុង​ទប់ស្កាត់​បង្ក្រាប​រាល់​បទ​ល្មើស​ ផ្សេងៗ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​ថៃ​)​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​រួមគ្នា​បន្ត​ក្នុង​ការ​បង្ក្រាប ​និង​ទប់ស្កាត់​រាល់​បទល្មើស​ដែល​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ​ពិសេស​បទល្មើស​ឆ្លងដែន​ដោយ​ខុសច្បាប់​ របស់​បងប្អូន​ពលរដ្ឋខ្មែរ​លួច​ឆ្លងដែន​ចូល​ទៅរ​កកាប់​ឈើ​ប្រណិត​ក្នុង​ទឹកដី​ថៃ​ជាដើម​នោះ​។

យ៉ាងណាក៏ដោយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​កម្ពុជា​ បានធ្វើការ​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ថ្នាក់ដឹកនាំ ក៏ដូចជា​អាជ្ញាធរ​ថៃ ​កុំ​មានការ​បាញ់សម្លាប់​ពល​រដ្ឋ​ខ្មែរ​ពេល​ដែល​ពួកគាត់​លួច​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​។ រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ តាម​ព្រំដែន​ មិនត្រូវ​ធ្វើ​អ្វី​ថ្មី​នៅ​ចំណុច​ដែល​មិនទាន់​បាន​កំណត់​ រួមគ្នា​ទប់ស្កាត់​ការ​លួច​ឆ្លងដែន ​និង​កាប់​ព្រៃឈើ​ខុសច្បាប់ និង​ការ​ណាត់​ជួបគ្នា​ឡើងវិញ​ក្នុង​រយ​:​ពេល​១​ខែ​ម្តងនោះ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ ​សុខុន ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ បាន​បញ្ជាក់​ផងដែរ​ថា គោលបំណង​សំខាន់​ក្នុង​កិច្ចប្រជុំ​នេះ គឺ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​បន្ថែម​ទៀត​ រវាង​កងកម្លាំង​ឈរជើង​ជួរមុខ ដើម្បី​រក្សា​បាន​សុខ​សន្តិភាព ​និង​ការអភិវឌ្ឍន៍​ ព្រមទាំង​ការរស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ​ឈរលើ​គោលការណ៍​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ជៀសវាង​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​កម្លាំង​ប្រដាប់អាវុធ​។ បន្ថែម​ពី​នោះ​ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ សុខុន ​បានធ្វើការ​ក្រើនរំលឹក​ទៅដល់​គ្រប់​បណ្តា​អង្គភាព​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច ក្នុង​កិច្ចការពារ ​នៅតាម​គោលដៅ​ខ្សែត្រៀម​ជួរមុខ​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ខិតខំ​ប្រឹងប្រែង​បន្ត​ក្នុងការ​ការពារ គ្រប់គ្រង​បាន​យ៉ាង​រឹងមាំ ដោយ​ឈរលើ​ស្មារតី​ប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​ខ្ពស់​។ ពិសេស​បង្កើន​ការ​ចេញ​ដើរល្បាត​បាន​ជាប់​ជាប្រចាំ ទោះបីជា​សភាពការណ៍​ព្រំដែន ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ក្តី ​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​៕

​អត្ថបទ​បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am