កម្ពុជាចុះហត្ថលេខា នាំផ្លែដូងស្រស់ទៅចិន ខណៈកម្ពុជា មានផ្ទៃដីដាំដុះដំណាំដូងប្រមាណ១ម៉ឺន៧ពាន់ហិកតា

2023/09/20 06:10:43 pm        304

ភ្នំពេញ៖ ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ​ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន ​កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។

លោកជំទាវបន្តថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករ​ធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ​ស្របទៅតាមស្តង់ដាអនាម័យ ​និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។

លោកជំទាវថ្លែងថា ទន្ទឹមគ្នានេះដែរ ​អគ្គនាយកដ្ឋានកសិកម្ម​ នៃក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ​បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង​ សហគមន៍​កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណង​ផលិត​និងកែច្នៃ​វេចខ្ចប់ផ្លែដូង​ស្រស់​ទៅកាន់ទីផ្សារប្រទេសចិន ​សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ​ និង​រោងចក្រ​កែច្នៃ​និង​វេចខ្ចប់​ផ្លែដូងស្រស់សម្រាប់នាំចេញ​ទៅកាន់ប្រទេសចិន។

លោកជំទាវ បញ្ជាក់ថា ​អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយ​តម្លៃស្របតាមនីតិវិធី​បច្ចេកទេស​ដូចមាន​ចែងនៅក្នុងពិធីសារ​ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ ​និងរោងចក្រកែច្នៃវេចខ្ចប់​ផ្លែដូងស្រស់ទៅកាន់ភាគីចិន ​នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ​ដើម្បីភាគីចិនពិនិត្យ និង​វាយតម្លៃ​បញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ ​នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា​ ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន​ ១ម៉ឺន៤ពាន់ហិកតា។ ចំណែក​ទិន្នផលសរុប​នៅក្នុងឆ្នាំ២០២២ ​នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm