ថ្នាក់ដឹកនាំយុទ្ធគុនចម្រុះកម្ពុជា ប្ដេជ្ញាពង្រឹងការអភិវឌ្ឍ ដើម្បីឆ្លើយតបកំណែទម្រង់​អន្ដរជាតិ

2023/09/20 06:35:03 pm        165

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជា​ប្រធាន​សហព័ន្ធ​កីឡាយុទ្ធគុនចម្រុះកម្ពុជា បានប្ដេជ្ញា និងជំរុញក្បាលម៉ាស៊ីនសហព័ន្ធ ត្រូវពង្រឹង​ប្រសិទ្ធ​ភាព​ការងារ ដើម្បីធានាការអភិវឌ្ឍ ឆ្ពោះទៅរកភាពរីកចម្រើន និង​ឆ្លើយ​តប​កំណែ​ទម្រង់​ថ្មី​របស់​អន្ដរជាតិ ។

ការតាំងចិត្តនេះ បន្ទាប់ពីសហព័ន្ធ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដ​អាណត្តិ​ទី៣​ ឆ្នាំ២០២១-២០២៥ ដោយគណៈកម្មាធិការប្រតិបត្តិ បានបោះឆ្នោតគាំទ្រឯកឧត្តម វ៉ាត់ ចំរើន បន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គហិរញ្ញិក និងសមាជិក ១០​រូបផ្សេងទៀត ។

ថ្នាក់ដឹកនាំសហព័ន្ធដដែលបន្ដថា បន្ទាប់ពីប្រកួតលក្ខណៈអាជីវកម្ម ឬគេស្គាល់​ត្រឹម​តែ​ការ​ប្រកួត​ក្នុង​ទ្រុង​ ឬវាយដាក់ទ្រុងនោះ បច្ចុប្បន្នកីឡាគុនចម្រុះ ត្រូវបានទទួលស្គាល់ជាប្រភេទកីឡា ដោយ​មាន​ក្បួន​ច្បាប់ត្រឹម បន្ទាប់ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បី​គ្រប់​គ្រងព្រឹត្តិការណ៍ និងជំរុញការអភិវឌ្ឍន៍កីឡានេះ ហើយក៏កំពុងសិក្សា ដើម្បី​បញ្ចូល​គុន​ចម្រុះ ទៅក្នុងព្រឹត្តិការណ៍កីឡាធំៗទៀតផង ។

ដូច្នេះដើម្បីឆ្លើយតបនឹងរបថថ្មី បន្ទាប់ពីជ្រើសរើសបានក្បាលម៉ាស៊ីន សម្រាប់​សហព័ន្ធ​កីឡាគុន​ចម្រុះ​កម្ពុ​ជា អាណត្តិទី៣ ឯកឧត្តមបានចាត់ទុកជាពេលវេលាដ៏សំខាន់ ដែល​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិទាំងអស់គ្នា ត្រូវពង្រឹងសកម្មភាពការងារ ទាំងកិច្ចការរដ្ឋបាល និង​ការងារ​បច្ចេកទេស ក្នុងន័យឆ្ពោះទៅរកការអភិវឌ្ឍនូវធនធានមនុស្ស ស្របតាម​លក្ខ​ខណ្ឌ​អន្ដរជាតិ​ ពិសេសគឺធនធានកីឡាករ-កីឡាការិនី ដើម្បីត្រៀមចូលរួមការប្រកួតនានា ។

អ្វីដែលសំខាន់ គឺការពង្រឹងនូវរចនាសម្ព័ន្ធផ្ទៃក្នុងសហព័ន្ធ និងសកម្មភាពការងារ ដើម្បី​ស្វែង​រក​ការ​ទទួល​ស្គាល់​សមាជិកភាពជាផ្លូវការ ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា បន្ទាប់ពីមានការគាំទ្រ និងត្រៀមសហការជួយពីអន្ដរជាតិ ។ ឯកឧត្តម វ៉ាត់ ចំរើន ចាត់ទុកនេះគឺជាកិច្ចការសំខាន់ ដែលសហព័ន្ធត្រូវធ្វើ មុនឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង​លើឆាកអន្ដរជាតិ ។

សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីរបស់សហព័ន្ធកីឡាគុនចម្រុះកម្ពុជា ក្រៅ​ពី​ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធាន គឺមានឯកឧត្តម វ៉ា ស៊ិនភីរម្យ ជាអនុប្រធានទី១, លោក​បណ្ឌិត សេង ប៊ុនសុង និងលោក ហ៊ុន ច័ន្ទរាជ្យ ជាអនុប្រធាន, លោក ជឹម ធារ៉ា ជាអ​គ្គ​លេខា​ធិការ, លោក ឃឹម សាមាន ជាអគ្គលេខាធិការរង, លោក សុវត្ថិ សិទ្ធិរ៉ូ ជាអគ្គហេរញ្ញិក និងកញ្ញា ឈិន រីយ៉ា ជាអគ្គហេរញ្ញិករង ព្រមទាំងសមាជិក ៣រូបផ្សេងទៀត៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm