កងទ័ពជើងទឹកប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា ខ្លួនបានរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន៣,៦តោន ពីទូកមួយគ្រឿងនៅឆ្នេរសមុទ្រនៃរដ្ឋ Pernambuco ភាគឦសាន នៅក្នុងការចាប់បានគ្រឿងញៀនដ៏ធំបំផុតនៅឆ្នេរសមុទ្រមួយ ដោយប្រទេសប្រេស៊ីល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកបាននិយាយថា ខ្លួនបានរឹបអូសយកម៉ូតូទឹកខ្នាតតូចមួយគ្រឿងមួយ ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្ស និងទំនិញតាមឆ្នេរសមុទ្រ ជាមួយនឹងសមាជិកនាវិកចំនួន៥នាក់ ដែលធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក។ ទូកនេះត្រូវបានអូសដោយនាវាល្បាតទៅកាន់កំពង់ផែ Recife របស់ប្រេស៊ីល។
ការរឹបអូសនេះបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការជាបន្តបន្ទាប់ ដែលធ្វើឡើងដោយកងទ័ពជើងទឹក ដើម្បីប្រយុទ្ធប្រឆាំងនឹងការដឹកជញ្ជូនគ្រឿងញៀននៅលើឆ្នេរសមុទ្ររបស់ប្រទេសប្រេស៊ីល។
យោងតាមកងទ័ពជើងទឹកបានឲ្យដឹងថា គ្រឿងញៀនកូកាអ៊ីនជាង ១៧តោន កញ្ឆាក្រៀមចំនួន ៤,៣តោន បារីចំនួន ៦៩៥តោន ត្រីចំនួន ១១៣,៣៤តោន ស្លឹកកញ្ឆាចំនួន ១៤តោន និងឈើចំនួន ៣.១៤៦ម៉ែត្រគូប ត្រូវបានរឹបអូសតាំងចាប់ពីឆ្នាំ២០២០មក៕

