លោកប្រធានាធិបតីទួរគី Tayyip Erdogan និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជួបគ្នាជាលើកដំបូងក្នុងជំនួបទល់មុខគ្នាកាលពីថ្ងៃអង្គារ ដែលជាបង្កើតបានជាជំនួបប្រវត្តិសាស្ត្រដ៏សំខាន់មួយ ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អប្រសើរតិចតួច។

ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធក្នុងតំបន់ ទំនាក់ទំនងរវាងអ៊ីស្រាអែល និងទួរគី ត្រូវបានប្រេះស្រាំ រយៈពេលជាង១ ទសវត្សរ៍ ដោយក្រុងអង់ការ៉ា បណ្ដេញឯកអគ្គរដ្ឋទូតរស់អ៊ីស្រាអែល ក្រោយការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីឆ្នាំ២០១០ លើនាវាមួយគ្រឿងដែលដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា សម្លាប់ពលរដ្ឋទួរគី១០នាក់។
ទំនាក់ទំនងការទូត ត្រូវបានស្ដារឡើងវិញកាលពីឆ្នាំ២០១៦ ប៉ុន្តែ២ឆ្នាំ ក្រោយមក ទួរគី បានហៅអ្នកការទូតរបស់ខ្លួនពីអ៊ីស្រាអែលវិញ ហើយបានបណ្តេញបេសកជនអ៊ីស្រាអែលនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនមួយចំនួន ដែលបានចូលរួមក្នុងការតវ៉ានៅតំបន់ហ្គាហ្សា។
មេដឹកនាំទាំង២ បានពិភាគក្សាពីបញ្ហានយោបាយ ថាមពល បច្ចេកវិទ្យា សេដ្ឋកិច្ច និងប្រធានបទក្នុងតំបន់ ព្រមទាំងបញ្ហារវាងអ៊ីស្រាអែល -ប៉ាឡេស្ទីន អំឡុងជំនួបជាន់ខ្ពស់នៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ៕
