ភ្នំពេញ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣នេះ បានបង្ហាញរូបភាពនៃបេសកកម្មរបស់ឯកឧត្តមនៅខេត្តកោះកុង ដោយភ្ជាប់ជាមួយនៅខ្លឹមសារស្ងើចសរសើរដល់ស្រ្ដីដែលកំពុងមានតួនាទីជាថ្នាក់ដឹកនាំ និងជាអ្នកចូលរួមធ្វើការងារសង្គមជាច្រើនទៀតជាមួយនឹងបណ្ដាញស្រ្ដីឆ្នើម។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានសរសេរថា៖«នៅខេត្តកោះកុង ខ្ញុំបានជួបស្ត្រីដ៏អស្ចារ្យជាច្រើន។ លោកជំទាវ មិថុនា ភូថង គឺជាអភិបាលខេត្តស្ត្រីដំបូងដែលខ្ញុំបានជួប ហើយអភិបាលរងស្ត្រី អ៊ី នារីនេត Y Nearynet បានចូលរួមជាមួយពួកយើងសម្រាប់ទស្សនាកិច្ចភាគច្រើននៅក្នុងខេត្ត»។
លោកបន្តថា៖«យើងបានជួបបណ្តាញស្ត្រីឆ្នើមដែលបង្កើតឡើងដោយ ActionAid Cambodia - រួមទាំង លោកស្រី ចាន់ គឹមឆេង ផងដែរ ដែលបណ្តាញនេះធ្វើការដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍ ស្តីពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តឯកអគ្គរាជទូត បន្តថា៖«ចុងក្រោយ ខ្ញុំបានធ្វើដំណើរជាមួយសហការីស្រីដ៏អស្ចារ្យពីរនាក់ពីស្ថានទូតរបស់យើង Chivyvatey Khieng Tep Chanmarina»៕







