ការតវ៉ាប្រឆាំងរដ្ឋាភិបាល បាននិងកំពុងកើនឡើងនៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាងមួយខែមកហើយ ដោយបន្ត ធ្វើបាតុកម្ម ដែលលោកប្រធានាធិបតី បាសា អាសាដ ( Bashar Assad) បានបញ្ជូនកងកម្លាំងសន្តិសុខរបស់លោក ទៅបង្ក្រាបក្នុងឆ្នាំ២០១១ ដោយបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែខ្លាំងឡើង ដែលបានក្លាយទៅជាសង្គ្រាមស៊ីវិលពេញទំហឹង។

បាតុកម្មដែលផ្តោតភាគច្រើនទៅលើទីក្រុងស៊ូវ៉េដា( Suwayda) ភាគខាងត្បូង ត្រូវបានជំរុញដោយវិបត្តិជីវភាពរស់នៅ កាន់តែជ្រៅៗទៅ សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ត្រូវបានចុះខ្សោយដោយសារសង្រ្គាមជាច្រើនឆ្នាំ និងកំពុងតានតឹងក្រោមទម្ងន់នៃទណ្ឌកម្មអន្តរជាតិយ៉ាងច្រើន។ ប៉ុន្តែកំហឹងចំពោះសេដ្ឋកិច្ចដែលដួលរលំ បានវិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅជាការទាមទារធ្វើយ៉ាងឲ្យរដ្ឋាភិបាលរបស់លោកអាសាដ ដួលរលំ។
បាតុកម្មនៅទីក្រុងស៊ូវ៉េដា និងនៅជិតទីក្រុងឌីរ៉ា (Deraa) ដែលជាកន្លែងការបះបោរឆ្នាំ ២០១១ បានកើតឡើង បានចាប់ផ្តើមបន្ទាប់ពីរដ្ឋាភិបាលរបស់លោកអាសាដកាត់បន្ថយការឧបត្ថម្ភធនប្រេងឥន្ធនៈ និងដំឡើងថ្លៃសាំងជិត២៥០ភាគរយ នៅក្នុងខែសីហា។

