មេដឹកនាំនីហ្សេរីយ៉ាប្រាប់UN ថាលោកព្យាយាមស្តារឡើងវិញ សណ្តាប់ធ្នាប់លទ្ធិប្រជាធិបតេយ្យនៅនីហ្សេ

2023/09/20 08:06:58 pm        82

ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងព្យាយាមបង្កើតឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយ នៅក្នុងប្រទេសនីហ្សេដែលនៅជិតខាង បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដា និងបានស្វាគមន៍ការគាំទ្រណាមួយសម្រាប់ដំណើរការនេះ។

លោក Tinubu គឺជាប្រធាន ប្លុកអាហ្រ្វិកខាងលិច ECOWAS កំពុងព្យាយាម ចរចាជាមួយរបបយោធាប្រទេសនីហ្សេ។ ប្លុកអាហ្រ្វិកខាងលិច ECOWAS បាននិយាយថា ខ្លួនបានត្រៀមរួចរាល់ដាក់ពង្រាយកងទ័ពដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតបរាជ័យ។

នៅក្នុងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក លោក Tinubu បានរិះគន់រដ្ឋប្រហារយោធា ដែលបានរាលដាលនៅទូទាំងអាហ្វ្រិកខាងលិច កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយពេលខ្លះត្រូវបានសាទរដោយពលរដ្ឋ។

ការសម្រេចចិត្តធ្វើឡើងដោយ ប្លុកអាហ្វ្រិកខាងលិច ECOWAS កាលពីខែសីហា ដើម្បីធ្វើឲ្យសកម្ម នូវអ្វីដែលគេហៅថាកងកម្លាំងឈរជើងសម្រាប់អន្តរាគមន៍ដែលអាចកើតមាន បានបង្កើនការព្រួយបារម្ភពីការរីកកាន់តែធំ ដែលអាចបង្កអស្ថិរភាពបន្ថែមទៀតដល់តំបន់ Sahel ញាំញីដោយការប៉ះបោ។ កាលពីខែមុន ក្រុមយោធានៅក្នុងប្រទេសនីហ្សេ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីការគំរាមការវាយប្រហារកើនឡើង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm