មេធាវីរបស់គាត់និយាយនៅក្នុងឯកសារតុលាការកាលពីថ្ងៃអង្គារថា លោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាពិតីសហរដ្ឋអាមេរិកលោក Joe Biden ផ្តល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់របស់សហព័ន្ធទាក់ទងនឹងការប្រើប្រាស់អាវុធ ។

លោក Hunter Biden វ័យ ៥៣ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់ការផ្តល់សេចក្តីថ្លែងការណ៍មិនពិត ពេលដែលលោកទិញកាំភ្លើង និងមានអាវុធ ពេលប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅពេលនោះ ។
ការចោទប្រកាន់ថ្មី បានកើតមាន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្រុមរដ្ឋអាជ្ញា និងលោក Hunter Biden កាលពីខែកក្កដា ដែលគាត់ត្រូវតែផ្តល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់បទមជ្ឈិមពាក់ព័ន្ធនឹងពន្ធ ២ករណី ហើយនិងចុះឈ្មោះក្នុងកម្មវិធី ដើម្បីរួចផុតពីការកាត់ទោសលើបទចោទប្រកាន់អាវុធ ។
លោក Hunter Biden គឺជាកូនលើកដំបូងគេរបស់ប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ បានកើតមានពេលដែលលោកអង្គុយនៅកណ្តាលឧបាយកលនយោបាយ ។
កាលពីសប្តាហ៍មុន សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានបើកការស៊ើបអង្កេតករណីចោទប្រកាន់លោក Joe Biden ពាក់ព័ន្ធនឹងការផ្តល់កិច្ចព្រមព្រៀងធុរកិច្ចបរទេសរបស់លោក Hunter អំឡុងពេលកាន់អំណាចឪពុករបស់លោក ក្រោមរដ្ឋបាលរបស់លោក Obama ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ពួកគេពុំបានផ្តល់ភស្តុតាងណាមួយនោះឡើយ ដែលបង្ហាញថា លោក Biden ទទួលបានផលចំណេញពីធុរកិច្ចកូនប្រុសរបស់លោក ហើយសេតវិមាន បានធ្វើការច្រានចោលរាល់កំហុសឆ្គងណាមួយ ៕
