អាមេរិក៖ ស្នងការនគរបាលទីក្រុង Miami លោក Alfredo Ramirez III បាននិយាយថា នគរបាលកំពុងស្នើដល់សាធារណជន ជួយស្វែងរកជនដែលបានបាញ់ប្រហារនៅក្លឹបកម្សាន្តក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ២នាក់ និងយ៉ាងហោចណាស់ ២២នាក់រងរបួស។

លោក Ramirez បាននិយាយថា មិនយូរប៉ុន្មានបន្ទាប់ពីយប់រំលងអធ្រាត្រ មានរថយន្តពណ៌សម៉ាកឈ្មោះ Nissan Pathfinder ត្រូវបានបើកសំដៅទៅកាន់សាលពិធីជប់លៀង El Mula Banquet Hall ជិតឧទ្យាន Hialeah និងមនុស្ស ៣នាក់បានចេញពីរថយន្តប្រដាប់ដោយអាវុធវែង ខ្លី ហើយក៏ចាប់ផ្ដើមបាញ់រះទាំងកម្រោលទៅលើហ្វូងមនុស្សតែម្ដង។ លោកថា ហេតុការណ៍បាញ់បោះសេរីនេះបណ្ដាលឲ្យជនរងគ្រោះចន្លោះពី ២០នាក់ទៅ ២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង និង ២នាក់ទៀតស្លាប់នៅនឹងកន្លែង៕

អត្ថបទ៖ សុខមាន