រដ្ឋាភិបាល បានិយាយនៅលើគេហទំព័រថា រញ្ជួយដីដ៏ខ្លាំងក្នុងកម្រិត៦,២ រិចទ័រ បានអង្រួន កោះភាគខាងត្បូងប្រទេសនូវ៉ែលហ្សេឡង់ នៅថ្ងៃពុធនេះ ប៉ុន្តែរបាយការណ៍បឋមបានបញ្ជាក់ថា គ្មានអ្នករងរបួស ឬ ការបំផ្លាញជាសំខាន់នោះទេ។

គេហទំព័រ Geonet របស់រដ្ឋាភិបាល នូវ៉ែលហ្សេឡង់ បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដី ដែលបានវាយប្រហារនៅម៉ោង៩:១៤ នាទីព្រឹក ម៉ោងក្នុងតំបន់ មានចម្ងាយ១២៤គីឡូម៉ែត្រ ភាគខាងតលិច ទីក្រុង Christchurch ( ក្រៃឈើច) ក្នុងជម្រៅ១១គីឡូម៉ែត្រ។
លោកស្រី Sarah Hussey កសិករម្នាក់នៅជិតចំណុចកណ្តាលនៃការរញ្ជួយ បាននិយាយថារញ្ជួយដី មានកម្រិតខ្លាំងជាងរញ្ជួយដីដ៏ទៃទៀតដែលលោកស្រីបានចងចាំ។
លោក Scott Shannon អភិបាលរងក្រុង Timaru នៅជិតចំណុចកណ្តាលនៃការរញ្ចួយដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាពុំមានរបាយការណ៍ភ្លាមពីការបំផ្លាញនោះទេ ប៉ុន្តែការពិនិត្យកំពុងធ្វើឡើង។
ការរញ្ជួយដីដែលបានវាយប្រហារនេះ នៅមិនឆ្ងាយពីកន្លែងដែលមានការរញ្ជួយដីកម្រិត៦,៣ រិចទ័រ វាយប្រហារកាលពីឆ្នាំ២០១១ បណ្តាលឲ្យមនុស្ស១៨៥នាក់ស្លាប់ និងបណ្តាលឲ្យមានការខូចខាតធំ នៅទីក្រុង Christchurch កោះភាគខាងត្បូង។
ទីតាំងប្រទេសនូវ៉ែលហ្សេឡង់ ស្ថិតនៅលើកងភ្លើងតំបន់ប៉ាស៊ីហ្វិក នៅកន្លែងដែលលោហៈធាតុវិវឌ្ឍប៉ះគ្នា និងជួបប្រទះបាតុភូតរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់។
